ផ្លូវគ្រួសក្រហមមួយខ្សែក្នុងស្រុកជាំក្សាន្ត គ្រោងនឹងដំណើការស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ ដោយកម្លាំងកងវិស្វកម្មកងពល ធំអន្តរាគមន៍លេខ៣

អត្ថបទដោយ៖
ជា សេឌី

ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែងជាង៣០០០ម៉ែត្រ គ្រោងនឹងបើកដំណើរការស្ថាបនាឡើង នៅពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីបំរើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ព ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ពិសេសផ្តល់ភាពងាយស្រួលដល់កម្លាំងទ័ពក្នុងការចល័តអន្តរាគមន៍ បម្រើភារកិច្ចផ្សេងៗចំពោះមុខ។  ការថ្លែងរបស់ឧត្ដមសេនីយ៍ទោដូចនេះនៅក្នុងដំណើរដឹកនាំក្រុមការងារវិស្វកម្ម ចុះត្រួតពិនិត្យ និងសិក្សាគម្រោងស្ថាបនាផ្លូវមួយខ្សែប្រវែង៣៦០០ម៉ែត្រ ដោយក្រាលគ្រួសក្រហម ចាប់ពីចំណុច ភូមិត្រពាំងគល ឃុំមរកត ឆ្ពោះទៅកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោ ជូ តុងអាន  បានឲ្យដឹងដែរថា៖ ផ្លូវដែលគ្រោងនឹងបើកការស្ថាបនាខាងមុខនេះ គឺស្ថិតក្រោមកិច្ចសហការគ្នារវាង កម្លាំងកងវិស្វកម្មរបស់កងពលធំអន្តរាគមន៍លេខ៣ ជាមួយ និងកម្លាំងកងវិស្វកម្ម របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលមានឧត្តមសេនីយ៍ត្រី ដួង ភឿន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ព្រមទាំងឧត្តមសេនីយ៍ត្រី ចាន់ សាន្ត មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ជំនាញជួសជុលគ្រឿងចក្រចុះត្រួតពិនិត្យដោយផ្ទាល់ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ ការចុះសិក្សានៅពេលនេះគឺជាភារកិច្ចរបស់កម្លាំងវិស្វកម្ម កងពលធំអន្តរាគមន៍លេខ៣ ត្រូវធ្វើការរាវរក និងបោសសម្អាតមីន គ្រឿងផ្ទុះ និងកាកសំណស់សង្គ្រាមផ្សេងៗ ដែលកប់នៅក្នុងដីអោយបានរួចរាល់។ ដើម្បីធានាសុវត្ថិភាពដល់ដំណើរការស្ថាបនាផ្លូវមួយខ្សែនេះ អោយចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner