រដ្ឋបាលខណ្ឌច្បារអំពៅនឹងបើកការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នៅថ្ងៃនេះដែលអាចនឹងធ្វើឱ្យមានបញ្ហាកកស្ទះចរាចរណ៍នៅអំឡុងពេលនៃការជួសជុល

រដ្ឋបាលខណ្ឌច្បារអំពៅសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់មេត្តាជ្រាបថា៖រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តន៍គម្រោងជួសជុលបង្កាន់ដៃស្ពានផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពានចាប់ពីព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២១នេះតទៅ។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យនៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះដោយក្តីអនុគ្រោះ។

ស្ពានព្រះមុនីវង្សគឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក។ស្ពាននេះតភ្ជាប់ច្រាំងខាងលិចដែលជាចុងបញ្ចប់នៃផ្លូវជាតិលេខ២ឆ្លងកាត់ទន្លេបាសាក់ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិលេខ១ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេសក៏ដូចជាទៅកាន់ប្រទេសវៀតណាម។

ស្ពានព្រះមុនីវង្សពីមុនដែលប្រជារាស្ត្រខ្មែរយើងសម័យមុនហៅថា ឈ្មោះស្ពានជ្រោយអោកបានកសាងពីឆ្នាំ១៩២៨លុះមកដល់ឆ្នាំ១៩៦៤មានការទ្រុឌទ្រោមយ៉ាងខ្លាំង។ស្ពាននោះត្រូវសាងសង់ជាថ្មីឡើងវិញរួចប្រារព្ធធ្វើពិធីសម្ពោធនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ១៩៦៦។ សូមបញ្ជាក់ថាស្ពានព្រះមុនីវង្សចាស់នេះមានអាយុកាលជាង៩០ឆ្នាំហើយ៕ ដោយ ប៊ុធី ឆាយហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner