អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជិត៧៣លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០០លាន៨២ម៉ឺន៦ពាន់៦៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៦ម៉ឺន៧ពាន់៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧២លាន៨៤ម៉ឺន២ពាន់៥១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន១ម៉ឺន១ពាន់២២២នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥ពាន់៤៥២នាក់ និងជាសះស្បើយចំនួន១៥លាន៧៦ម៉ឺន៧ពាន់៤១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៦៩ម៉ឺន២៧៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៧៥១នាក់ និងជាសះស្បើយ១០លាន៣៥ម៉ឺន៩ពាន់៣០៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៩៣ម៉ឺន៦ពាន់៥៩០នាក់ ស្លាប់២១ម៉ឺន៨ពាន់៩១៨នាក់ និងជាសះស្បើយ៧លាន៧៩ម៉ឺន៨ពាន់៦៥៥នាក់ ៕ ប្រភព៖ worldometers

