ស្ថានទូតកម្ពុជាចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលករខ្មែរនៅខេត្តសាមុទ្រប្រាកាន

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូតនៅព្រឹកថ្ងៃទី២៧មករាឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាលថៃ ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង៣០នាក់ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។

លោកឯកអគ្គរាជទូត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងគិតគូរ សុខទុក្ខប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។ ក្នុងនោះ លោកឯកអគ្គរាជទូតបានណែនាំដល់ពលករកម្ពុជា ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកឯកអគ្គរាជទូត បានអំពាវនាវដល់ពលករកម្ពុជា ក្នុងករណីដែលពលករមានបញ្ហា ត្រូវធ្វើការទំនាក់ទំនងមកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីជួយដោះស្រាយជូន។ លោកឯកអគ្គរាជទូត បានណែនាំឲ្យពលករទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍សុខាភិបាលត្រឹមត្រូវ ដូចជាពាក់ម៉ាស់ លាងដៃនឹងជែលអាល់កុល និងមានគម្លាតសង្គម៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner