អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០១លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៣លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០១លាន៤៣ម៉ឺន៤ពាន់៩៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៨ម៉ឺន៤ពាន់១២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៣លាន៣២ម៉ឺន១ពាន់៩៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន១៦ម៉ឺន៦ពាន់២០១នាក់ ស្លាប់ចំនួន៤៣ម៉ឺន៩ពាន់៥១៧នាក់ និងជាសះស្បើយចំនួន១៥លាន៩៤ម៉ឺន២ពាន់៧៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧០ម៉ឺន២ពាន់៣១នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៨៨៥នាក់ និងជាសះស្បើយ១០លាន៣៧ម៉ឺន២ពាន់៨១៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៤៨៥នាក់ ស្លាប់២២ម៉ឺន២៣៧នាក់ និងជាសះស្បើយ៧លាន៧៩ម៉ឺន៨ពាន់៦៥៥នាក់ ៕ ប្រភព៖ worldometers

