ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន American Airlines បាត់បង់ប្រាក់ប្រចាំឆ្នាំចំនួន៨.៩ពាន់លានដុល្លារ ជាការខាតបង់ច្រើនជាងគេបំផុតក្នុងកំណត់ត្រារបស់ខ្លួន
អាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបង្ហាញពីការខាតបង់ប្រាក់សុទ្ធជិត២.២ពាន់លានដុល្លារ ឬក៏៣.៨១ដុល្លារក្នុងមួយភាគហ៊ុននៅក្នុងត្រីមាសទី៤ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បើធៀបនឹងប្រាក់ចំណេញ៤១៤លានដុល្លារ ឬក៏៩៥ដុល្លារក្នុងមួយភាគហ៊ុន កាលពីឆ្នាំមុន ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកមួយនេះ ក៏បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំចំនួន៨.៩ពាន់លានដុល្លារផងដែរ ដែលជាការខាតបង់ដ៏ច្រើនជាងគេបំផុតនៅក្នុងកំណត់ត្រារបស់ខ្លួន ព្រោះតែការរឹតត្បិតលើការធ្វើដំណើរ និងការបិទប្រទេស ដោយសារជំងឺ COVID-19 ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរណ៍ក្នុងឆ្នាំ២០២០ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ American Airlines សង្ឃឹមថា ការធ្វើអាជីវកម្មរបស់ខ្លួននឹងប្រសើរឡើងនៅឆ្នាំ២០២១នេះ ដោយសារតែវ៉ាក់សាំងការពារជំងឺ COVID-19 ត្រូវបានចែកចាយកាន់តែច្រើន ៕ ប្រភព៖ ABCNews

