ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨២៩នាក់ទៀត និងមិនមានអ្នកស្លាប់ទេ ក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ថៃ CCSA បានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៨២៩ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីឡើយ នៅក្នុងរបាយការណ៍ប្រចំាំថ្ងៃអាទិត្យម្សិលមិញ ។
បើតាមមជ្ឈមណ្ឌល CCSA ក្នុងចំណោមករណីឆ្លងថ្មីៗនេះ មាន៨២២ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះ មាន៧២២ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តលើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត សាមុត សាខន ។ ដោយឡែក០៧ករណីផ្សេងទៀតជាករណីនាំចូលត្រូវបានរកឃើញលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ ។
សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសមានចំនួន១ម៉ឺន៨ពាន់៧៨២ករណី ក្នុងនោះមានអ្នកស្លាប់៧៧នាក់ និងអ្នកជាសះស្បើយវិញចំនួន១ម៉ឺន១ពាន់៦១៥នាក់ ៕ ប្រភព៖ Bangkok Post

