​វៀតណាម​បន្ត​រក​ឃើញ​ករណី​ឆ្លងវី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​មួយទៀត​ ​ដែល​មាន​ប្រភព​ដើម​មកពី​អាហ្វ្រិក​ខាងត្បូង

​វៀតណាម​៖​ ​អាជ្ញាធរ​សុខាភិបាល​វៀតណាម​បាន​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ខ្លួន​អ្នកជំនាញ​បរ​ ​ទេស​ម្នាក់​ ​ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តាឡី​ស័ក​ចាប់តាំង​ពី​ពេល​មកដល់​ទីក្រុង​ហាណូយ​កាលពី​ខែ​ធ្នូ​កន្លងទៅ​ ​។​

អ្នកជំងឺ​ដែល​ជា​អ្នកជំនាញ​អាហ្វ្រិក​ខាងត្បូង​អាយុ​២​៥​ឆ្នាំនេះ​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ ​No​i​ B​a​i​ ​ក្នុង​រដ្ឋធានី​ហាណូយ​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​។​ ​គាត់​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​កន្លងទៅ​ ​ហើយ​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​National​ ​Hospital​ ​for​ ​Tropical Disease​s ​ក្នុង​ទីក្រុង​ហាណូយ​ ​ដើម្បី​ព្យាបាល​ ​។​

សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ ​មាន​ដើមកំណើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​ ​បន្ទាប់ពី​កាលពីដើម​ខែ​មករា​កន្លងទៅ​ ​ករណី​នាំចូល​លើកដំបូង​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​មួយទៀត​ ​ដែល​មាន​ដើមកំណើត​នៅ​ចក្រភពអង់គ្លេស​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​ស្ត្រី​អាយុ​៤​៤​ឆ្នាំ​ម្នាក់​ ​ដែល​វិលត្រឡប់​មក​វៀតណាម​ពី​អង់គ្លេស​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​V​N​Express

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner