​មនុស្សជា​ង​៥​ពាន់​នាក់​ត្រូវ​ចាប់ខ្លួន​ ​ក្នុង​បាតុកម្ម​ទាមទារ​អោយ​ដោះលែង​មេ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី

រុស្ស៊ី​៖​ ​មនុស្សរាប់ពាន់​នាក់​បាន​ធ្វើដំណើរ​តាម​ដង​ផ្លូវ​នានា​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ដើម្បី​បន្ត​ទាមទារ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក​ ​Ale​x​e​i​ ​Naval​n​y​ ​ដែល​កំពុង​ជាប់ពន្ធនាគារ​ ​។​

ទោះបីជា​មាន​ការព្រមាន​ធ្ងន់​ៗ​ពីសំណាក់​អាជ្ញាធរ​ ​ជុំវិញ​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​ ​CO​V​I​D​-19​ឬ​អាច​ប្រឈម​មុខ​ជាប់ពន្ធនាគារ​ក៏ដោយ​ ​ក៏​ការ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅតែ​ផ្ទុះឡើង​នៅ​តាម​ទីក្រុង​ជាច្រើន​របស់​ប្រទេស​រុស្ស៊ី ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​។​ ​ទន្ទឹមគ្នា​ ​ក្រុម​អ្នកតា​ម​ដាន​បាន​និយាយ​ថា​ ​មាន​មនុស្សជា​ង​៥​ពាន់​នាក់​ត្រូវ​បាន​ប៉ូលីស​ចាប់ខ្លួន​ ​ហើយ​បើ​តាម​សារ​ព័ត៌មាន​ CNN ​នោះ​ ​ភរិយា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ ​Naval​n​y​ ​ក៏​ស្ថិត​នៅក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​ ​។​

សូម​ជម្រាប​ថា​ ​មេ​ដឹក​នំា​បក្ស​ប្រឆាំង​ធំបំផុត​នៅ​រុស្ស៊ី ​លោក​ ​Naval​n​y​ ​វ័យ​៤​៤​ឆ្នាំ​ ​ដែល​ជា​អ្នកស៊ើប​អង្កេត​ប្រឆាំង​អំពើពុករលួយ​ ​និង​ជា​អ្នករិះគន់​ដ៏​ល្បី​ប្រឆាំង​នឹង​ ​លោក​ វ្លា​ឌី​មៀ ​ពូ​ទី​ន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅ​ពេល​លោក​វិល​ត្រលប់​មកដល់​ទីក្រុង​ម៉ូស្គូ ​វិញ​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​កន្លងទៅ​នេះ​ ​ដោយ​វា​មាន​រយៈពេល​០​៥​ខែ​ ​ក្រោយ​ពី​លោក​ប៊ិះ​បាត់បង់ជីវិត​ ​ដោយសារ​ត្រូវ​គេ​លួច​បំពុល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner