ញ៉ាំការ៉ុតច្រើនអាចឱ្យស្បែកប្រែទៅជាពណ៌ទឹកក្រូច

អត្ថបទដោយ៖
ស៊ុន លី

សុខភាព ៖ មនុស្សជាច្រើនតែងមានចម្ងល់ថា តើនៅពេលដែលយើងទទួលទានការ៉ុតច្រើន ធ្វើឱ្យសម្បុរស្បែកអាចប្រែទៅជាពណ៌ទឹកក្រូច ឬយ៉ាងណានោះ? តាមការសិក្សាស្រាវជ្រាវ និងអះអាងរបស់គ្លីនិក Dermatology នៃសកលវិទ្យាល័យ UAMS University of Arkansas for Medical Science អាមេរិក បានរកឃើញថា លទ្ធភាពពិតជាអាចមាន ដោយសារការ៉ុតមានសារជាតិ Carotenemia ជ្រៀតចូលទៅក្នុងជាលិកាស្បែករបស់អ្នក។

ទន្ទឹមនឹងគុណប្រយោជន៍នេះ ទទួលទាន​ទឹក​ការ៉ុត ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ជាច្រើន។ ការ៉ុត​ជា​បន្លែ​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ប្រសិនបើស្បែកឡើងពណ៌ទឹកក្រូចខ្លាំង មធ្យោបាយសំខាន់មានតែកាត់បន្ថយការញ៉ាំប៉ុណ្ណោះ។ ទទួលទានការ៉ុតមិនបណ្តាឱ្យប៉ះពាល់​បញ្ហាដល់សុខភាពនោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដែរថា ការទទួលផ្លែប៉េងបោះច្រើន ក៏អាចឱ្យស្បែកប្រែសម្បុរទៅលឿង និងទឹកក្រូច តែមានសភាពខ្លាំងជាងការទទួលទានការ៉ុតបន្តិច ដោយសារសារជាតិ Carotenemia មានកម្រិតខ្ពស់។សម្បុរស្បែកប្រែទៅលឿងនិងទឹកក្រូច ដែលមានសភាពខ្លាំងក្លាជាងការទទួលទានការ៉ុតបន្តិច ដោយសារសារជាតិ Carotenemia មានពណ៌ក្រហមខ្លាំងជាងបន្តិច។

សូមបញ្ជាក់ថា ទទួលទាន​ការ៉ុត​ល្អ​សម្រាប់​ភ្នែក។ វីតាមីន A ជួយ​ការពារ​ផ្ទៃ​ខាងលើ​នៃ​ភ្នែក និង​ជួយ​ដល់​គំហើញ​ផង​ដែរ។ ម៉្យាងទៀត ការផឹក​ទឹក​ការ៉ុត​អាច​ជៀស​ផុត​ពី​ជំងឺ​ភ្នែក​ផ្សេងៗ​ដូចជា ជំងឺ Macular degeneration ជំងឺ​ភ្នែក​ឡើង​បាយ និង​បាត់បង់គំហើញ។ លើសពីនេះការ៉ុត​មាន​ផ្ទុក​សារធាតុ Lutein ដែល​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​អាច​ការពារ​ភ្នែក​ពីការ​ខូចខាត​ដោយសារ​ពន្លឺ។

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner