ឯកឧត្តម ខៀវ កាញារីទ្ធ សម្ពោធអគារស្នាក់ការឃុំ និងសមិទ្ធផលនានាក្នុង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

សមិទ្ធិផលថ្មីជាអគារស្នាក់ការ ឃុំ និងសមិទ្ធផលនានា ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្ត កំពង់ចាម ដែលទេីបនឹងកសាងហេីយរួចរាល់ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់អោយ ប្រេីប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ក្រោមវត្តមានអញ្ជេីញអធិបតី ភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកកោះសូទិន និងលោកជំទាវ ទេព រង្សី ឯកឧត្តម អ៊ុន ចិន្តា អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ចាម ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏សប្បាយរីករាយដោយបានឃើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួម នៅក្នុងកម្មវិធីនេះ បានពាក់ម៉ាស់ទាងអស់ គ្នា ទោះបីនៅក្នុងប្រទសកម្ពុជាយេីងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីត១៩ ក៏ដោយ ប៉ុន្តែ ជាជំងឺមួយគ្រោះថ្នាក់ណាស់ ហេីយរហូតមកដល់ពេលនេះមានអ្នកឆ្លងជំងឺកូវីត១៩ ប្រមាណ ១O៣ លាននាក់ ស្លាប់ជាង ២ លាន ២២ ម៉ឺននាក់ ជាសះស្បេីយ ៧៥ លាននាក់ ។

ដូច្នេះ បងប្អូនប្រជាលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តន៏ តាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីត១៩ នៅក្នុងសហគមន៏ ។ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកសមិទ្ធិផលថ្មីនៃអគារនេះ គឺជាការរួមចំណែកបំពេញបន្ថែមនូវចន្លោះខ្វះខាតមួយ ចំនួនដែលមានកន្លងមក ហេីយបំពេញបន្ថែម ធ្វើយ៉ាងណាអោយរាល់កិច្ចការងាររបស់មន្រ្តី និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់កាន់តែខិតជិតប្រជាពលរដ្ឋ ហេីយអ្វីដែលសំខាន់ជាង នេះក៏ជាទីកន្លែងបំពេញកិច្ចការងារប្រចាំថ្ងៃ ដេីម្បីអាចបានដឹងពីសុខទុក្ខលំបាក របស់ ប្រជាពលរដ្ឋ រួមសហការសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក នៅពេលមានការលំបាកខ្វះខាត ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ បាននាំយក នូវអំណោយអនុស្សាវរីយ៏ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១OO នាក់ ក្នុងម្នាក់១ ទទួល បានមុង មួយ ភួយ ១ អង្ករ ២O គីឡូ យាយជី តាជី ទទួលបាន ក្រណាត់ ស ១ ដុំ ថវិកា ១ ម៉ឺន រៀល ប្រជាជនក្នុងមូលដ្ឋានចូលរួមក្នុងកម្មវិធី ២OO នាក់ ក្នុងម្នាក់ ១ ម៉ឺនរៀល ក្រុមប្រឹក្សាភូមិ ចំនួន ១O ភូមិ ក្នុង ១ភូមិ ១O ម៉ឺនរៀល អភិបាលស្រុកកោះសូទិន ៣O ម៉ឺនរៀល និងក្រុម ប្រឹក្សាឃុំល្វេ ៣Oម៉ឺនរៀល កងកំលាំង ទាំង ៣ ស្ថាប័ន ក៏ទទួលបានថវិកាផងដែរ។

គួរបញ្ជាក់ដែរថា អគារថ្មីនេះចាប់ផ្តេីមសាងសង់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ហេីយបញ្ចប់រួចរាល់នាឱកាសនេះ ដោយចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណ ជាង ៥ ម៉ឺន ៦ ពាន់ដុល្លា ហេីយថវិកាចំនួនជាង ៥ ពាន់ ៨ រយដុល្លា ដែលនៅខ្វះថ្លៃសំភារះ សាងសង់ផ្សេងៗទៀតនោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានជួយចេញអោយ នាឱកាសនេះផងដែរ៕ ដោយ /គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner