សហរដ្ឋអាមេរិកគំរាមលូកដៃចូល បើសិនយោធាមីយ៉ាន់ម៉ាមិនព្រមដោះលែងលោកស្រី ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត (Video)
អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ស្នើអោយយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អោងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត ដែលត្រូវបានចាប់ឃុំខ្លួនអោយមានសេរីភាពឡើងវិញជាបន្ទាន់ ហើយថែមទាំងបានព្រមានចាត់វិធានការឆ្លើយតបផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចេន ផ្សាគី បានថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងអ្នកទទួលខុសត្រូវទាំងឡាយ ប្រសិនបើពួកគេមិនព្រមបកក្រោយវិញទេនោះ ។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា យើង (សហរដ្ឋអាមេរិក) សូមអំពាវនាវ និងលើកទឹកចិត្តទាំងយោធា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងនោះជាបន្ទាន់នៅថ្ងៃនេះ ៕ ប្រភព៖ AP

