សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងទិវានឹករលឹក ឆ្នាំ២០២១
សមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកកាយឫទ្ធិនារីកម្ពុជាថ្មីលើកទី២០ និងប្រារព្ធពិធីទិវានឹករលឹក ឆ្នាំ២០២១ (Thinking Day 2021) ដែលប្រធានបទឆ្នាំនេះមានខ្លឹមសារ ” ក្រោកឈរ រឹងមាំ រួមគ្នាដើម្បីកសាងសន្តិភាព” ស្របនឹងសភាពការណ៍ប្រជាជនចង់បាននាពេលបច្ចុប្បន្ន ។
លោកស្រី ស៊ិន សិរី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានសមាជិក សមាជិកាចំនួនប្រមាណ១៤៨នាក់ បានស្ម័គ្រចិត្តមកសច្ចាចូលជាសមាជិកកាយឫទ្ធិនារីកម្ពុជាពេញសិទ្ធិ ដែលបានផ្តល់កិត្តិយសមកចូលរួមក្នុងកម្មវិធីរបស់សមាគមកាយឫទ្ធិនារីកម្ពុជា នាឱកាសនេះ ។
សូមបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា ជាចលនាឯករាជ្យ ស្ម័គ្រចិត្ត មិនចូលបក្សសម្ព័ន្ធ មិនធ្វើនយោបាយ មិនរកប្រាក់ចំណេញ ហើយក៏មិនមែនជារបស់រដ្ឋាភិបាល ជាចលនាដែលមានការទទួលខុសត្រូវ ចូលរួមក្នុងការស្ថាបនាប្រទេសជាតិ និងពិភពលោក ដែលផ្តល់ឱកាសអោយកុមារី និងយុវតី បានអភិវឌ្ឍន៍គ្រប់កិត្យានុពលរបស់គេដើម្បីក្លាយខ្លួនជាពលរដ្ឋចេះទទួលខុសត្រូវចំពោះខ្លួនឯង ប្រទេសជាតិ និងពិភពលោកទាំងមូល ។ សមាគមត្រូវបានបង្កើតឡើងតាំងពីក្នុងសម័យអាណានិគមនិយមបារាំង ដោយសារតែសង្រ្គាមទើបសមាគមត្រូវបានកាត់ផ្តាច់សកម្មភាពជាង ២ ទសវត្ស ហើយសមាគមត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៦៕កឹម ទៀង