ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងសរុបកើនឡើងដល់១១.២០៦ករណី ក្រោយទើបរកឃើញអ្នកឆ្លងថ្មីចំនួន១៦ករណីថ្មីទៀត
កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់១ម៉ឺន១ពាន់២០៦ករណីនៅថ្ងៃចន្ទនេះ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីចំនួន១៦ករណីថែមទៀតក្នុងរយៈពេល២៤ម៉ោង នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា អត្រាអ្នកឆ្លងប្រចាំថ្ងៃបានបន្តស្ថិតនៅក្រោម២០ករណីរយៈពេល០៤ថ្ងៃជាប់គ្នា ។ ហើយបើគិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២០នេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកជម្ងឺ COVID-19 លើមនុស្សច្រើនជាង៨២ម៉ឺន៦ពាន់នាក់ ក្នុងនោះមានមនុស្ស៧៩ម៉ឺន៦ពាន់១៤២នាក់ចេញលទ្ធផលអវិជ្ជមាន ខណៈមនុស្ស១ម៉ឺន៩ពាន់៨៩នាក់ទៀតកំពុងស្ថិតក្រោមការពិនិត្យ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង មានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់២០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន២២៦នាក់ ៕




