ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០២ករណីថ្មីទៀត និងអ្នកជម្ងឺម្នាក់បាត់បង់ជីវិតនៅថ្ងៃចន្ទដើមសប្តាហ៍នេះ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ ថៃបានអះអាងពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៣ករណីថ្មីថែមទៀត និងអ្នកជម្ងឺម្នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលថៃ និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
បើបូកអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់៣ពាន់៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៧នាក់ស្លាប់ ចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះចាប់ផ្តើមរាតត្បាតថៃកាលពីខែមករា ដើមឆ្នាំ២០២០។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 របស់ថៃ លោក ថាវីសិន វីសានុយោធិន បាននិយាយថា ច្រើនជាង៩៦ភាគរយនៃអ្នកជម្ងឺទាំងអស់ ឬស្មើនឹងចំនួន២ពាន់៩២៨ករណីបានជាសះស្បើយឡើងវិញ ៕




