ការប្រឆាំងតវ៉ានឹងការដណ្តើមអំណាច នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ជនជាតិ មីយ៉ាន់ម៉ា នៅក្នុងប្រទេសថៃ បានរួបរួមគ្នាប្រឆាំងតវ៉ាទៅនឹងការដណ្តើមអំណាច របស់លោកឧត្តមសេនីយ៍ មិន អង់ ឡាយ ជាអគ្គមេបញ្ជាការកងទ័ព មីយ៉ាន់ម៉ា។

ជនជាតិ មីយ៉ានម៉ា បានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យទាហានដោះលែង អងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ។ សកម្មជនរបស់យុវជនរំដោះ ( Free youth) របស់ថៃបានចូលរួមលើកទឹកចិត្តដល់ជនជាតិ មីយ៉ាម៉ា ដែលប្រមូលផ្តុំគ្នាទាមទារយកប្រជាធិបតេយ្យ ពីកងទ័ព មីយ៉ាន់ម៉ា ក្នុងពេលនេះ។

នៅក្នុងទីក្រុង រ៉ង់ហ្គូន ដែលជារដ្ឋធានីចាស់របស់មីយ៉ានម៉ា ប្រជាជនបាននាំគ្នាសំដែងនូវការបដិសេធ មិនទទួលយកនូវទង្វើរបស់ក្រុមយោធាក្នុងពេលនេះ ដោយវាយចាន វាយឆាំង និងវាយខ្ទះព្រមទាំងចុចស៊ីផ្លេរថយន្ត ចំនួន៣០នាទី ។

សកម្មភាពនេះបានកើតឡើងក្រោយពីខាងកងទ័ព មីយ៉ានម៉ា ដណ្តើមអំណាចបានចំនួន២ថ្ងៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner