ខេត្តស្វាយរៀងបញ្ជាកម្លាំងចេញល្បាតើតាមព្រំដែនដើម្បីទប់ស្កាត់ប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ដើម្បីអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងយោធាការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ បានពង្រឹងបន្ថែមការត្រួតពិនិត្យ តាមច្រកចេញ-ចូលព្រំដែន ទៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ពិសេសបានចេញល្បាត តាមភូមិសាស្ត្រជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្ការ ទប់ស្កាត់ កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕