​លោក​ ចូ ​បៃ​ដិ​ន​ ​ជំរុញ​អោយ​យោធា​មី​យ៉ា​ន់​ម៉ា​លះបង់​អំណាច​ ​និងទាមទារ​អោយ​ដោះលែង​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​រដ្ឋប្រហារ

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​អំពាវនាវ​ដល់​លោក​អគ្គ​មេបញ្ជាការ​មី​យ៉ា​ន់​ម៉ា​អោយ​លះបង់​អំណាច​ ​ហើយ​ទាមទារ​ឲ្យ​ពួកគេ​ដោះលែង​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​រដ្ឋប្រហារ​នៅ​ស​ប្តាហ៍​នេះ​ ​ខណៈ​រដ្ឋបាល​របស់​លោក​និយាយ​ថា​ ​ខ្លួន​កំពុង​ពិចារណា​លើ​ទណ្ឌកម្ម​ ​។​

នៅ​ក្នុង​សុន្ទរកថា​គោល​នយោបាយ​ការបរទេស​ដ៏​សំខាន់​លើកដំបូង​ ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ​ ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ ​កងកម្លាំង​មិនគួរ​ព្យាយាម​បំផ្លាញ​ឆន្ទៈ​របស់​ប្រជាជន​ ​ឬ​ការប៉ុនប៉ង​លុបបំបាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​គួរឲ្យ​ទុកចិត្ត​បាន​ឡើយ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​គួរតែ​លះបង់​អំណាច​ដែល​ពួកគេ​បាន​កាន់កាប់​ ​ហើយ​ដោះលែង​អ្នក​តស៊ូ​មតិ​ ​និង​សកម្មជន​ ​ព្រមទាំង​ម​ន្រ្តី​ដែល​ពួកគេ​ឃុំ​ខ្លួន​ ​និង​ដក​ការ​រឹតត្បិត​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​ ​ហើយ​ចៀសវាង​អំពើ​ហិង្សា​ ​។​

សូម​ជម្រាប​ថា​ ​ការ​អត្ថាធិប្បាយ​បែប​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ ​គឺ​លោក​ J​a​k​e​ Su​l​l​i​van​ ​បាន​និយាយ​ថា​ ​សេតវិមាន​កំពុង​ពិនិត្យមើល​ការ​ដាក់ទណ្ឌកម្ម​ ​ដែល​មាន​គោលដៅ​ជាក់លាក់​ទាំង​ទៅលើ​បុគ្គល​ ​និង​អង្គភាព​ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទណ្ឌកម្ម​ទាំងនោះ​ទេ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner