​លោក​ ចូ ​បៃ​ដិ​ន​ ​មាន​ផែនការ​ទទួលយក​ជនភៀសខ្លួន​បន្ថែម​​ ​ក្រោយ​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​រារាំង​គំរោង​នេះ​អស់​ជាច្រើន​ឆ្នាំ

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​ដើម្បី​កសាង​សមត្ថភាព​របស់​ប្រទេស​ខ្លួន​ ​ក្នុង​ការ​ត្រៀម​ទទួលយក​ជនភៀសខ្លួន​ ​នេះ​បើ​តាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ J​a​k​e​ Su​l​l​i​van​ ​បញ្ជាក់​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​នៅ​សេតវិមាន​ ​។​

កន្លងមក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សន្យា​ស្តារ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​ ​ក្នុងនាម​ជា​ប្រទេស​មួយ​ដែល​ស្វាគមន៍​ជនភៀសខ្លួន​មកពី​ជុំវិញ​ពិភពលោក​ ​បន្ទាប់ពី​ការរារាំង​មិន​អោយ​ចូល​រយៈពេល​០​៤​ឆ្នាំ​ ​ក្រោម​ការ​​​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ ​ចាប់តាំង​ពី​ចូលកាន់​តំណែង​កាលពី​២​ស​ប្តាហ៍​មុន​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ចំនួន​០​៩​ ​ដែល​មាន​គោលបំណង​ដើម្បី​លុបចោល​គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​លោក​ ​ត្រាំ​ ​។​

ទន្ទឹមគ្នា​ ​លោក​ ​បៃ​ដិ​ន​ ​បាន​លុបចោល​បម្រាម​ធ្វើដំណើរ​លើ​ជន​មូ​ស្លី​ម​ ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​អាមេរិក​-ម៉ិ​ច​ស៊ី​កូ ​និង​ការពារ​កម្មវិធី​ផ្តល់​ឋានៈ​ដល់​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​ ​ដែល​មកដល់​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​កុមារ​ ​ហៅ​កាត់​ ​D​A​CA​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​A​l​j​a​z​e​era

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner