អភិបាលរាជធានី ភ្នំពេញ ប្រកាស បង្ហាញ ក្រុមហ៊ុន ចំនួន៣ ដែល បាន សិទ្ធិ ផ្តល់ សេវាប្រមូល និងដឹកជញ្ជូនសំរាម

បន្ទាប់ពីឆ្លងកាត់នីតិវិធីដេញថ្លៃនិងការវាយតម្លៃដោយប្រើរយៈពេញមួយឆ្នាំ រួចមក នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ រដ្ឋបាលរាជធានី ភ្នំពេញ បាន ប្រកាស សមាសភាពក្រុមហ៊ុនចំនួន៣ ដែលទទួលបានសិទ្ធិ ផ្តល់សេវា ប្រមូល និងដឹ ក ជញ្ជូន សំរាមប្រកបលក្ខណៈស្តង់ដារ មានប្រសិទ្ធិ ក្នុង រាជធានីភ្នំពេញ ។ ក្រុមហ៊ុន ឯកជន ទាំង ៣ រួមមានក្រុមហ៊ុន Mizuda Group Co.,Ltd ក្រុមហ៊ុន 800 Super/GAEA និងក្រុម ហ៊ុនស៊ី នទ្រី /Everbright (China)។

ក្នុងពិធីប្រគល់និងទទួលកិច្ចសន្យានាព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្រុមហ៊ុន ទាំង៣ នឹង ចាប់ ផ្តើម ប្រតិបត្តិការផ្តល់សេវាប្រមូលនឹងដឹកជញ្ជូនសំរាមទៅ តាម តំបន់ ដែលខ្លួនបាន ឈ្នះក្នុងការដេញថ្លៃ ដោយ រដ្ឋបាល រាជធានីភ្នំពេញ បានបែងចែក ខណ្ឌទាំង ១៤ជា៣តំបន់។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអោយដឹងទៀតថា តំបន់ដែលត្រូវបែងចែកជា ៣ នោះ រួមមាន តំបន់ទី១ មានខណ្ឌទួលគោក ឫស្សី កែវ សែនសុខ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ គឺក្រុមហ៊ុន 800 Super/GAEA ជាអ្នកប្រតិបត្តិការ។ តំបន់ទី ២ មានខណ្ឌដង្កោ ពោធិ៍ សែនជ័យ កំបូល ដូនពេញ ខណ្ឌ ៧មករា គឺក្រុមហ៊ុន មីហ្សូដាក (Mizuda Group Co.,Ltd) ជាអ្នកប្រតិបត្តិការ។ ចំណែកតំបន់ទី ៣ មានខណ្ឌចំការមន មានជ័យ ច្បារអំពៅ និងខណ្ឌបឹងកេងកង អ្នកប្រតិបត្តិការ គឺក្រុមហ៊ុនស៊ីនទ្រី /everbright (China)។

ឯកឧត្តម ក៏បាន ផ្ដាំផ្ញើដល់ប្រតិបត្តិករក្រុមហ៊ុនទាំង៣ អនុវត្តនូវប្រតិបត្តិការផ្ដល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅតាម តំបន់ របស់ខ្លួន ឱ្យបានល្អ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតសិទ្ធិ ប្រមូល សំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យ រដ្ឋ កាន់ កាប់ជាបណ្តោះសិន ក្រោមហេតុផលថា ក្រុមហ៊ុន ស៊ិនទ្រី មានតែមួយ គឺមិនអាចប្រមូលសំរាមនៅភ្នំពេញ មានប្រសិទ្ធភាពនោះឡើយ ពោលគឺចាំបាច់ត្រូវ មានក្រុមហ៊ុនយ៉ាងហោចណាស់ ៣ ទៅ៤ ក្រុមហ៊ុនទៀត ទើបជាការល្អ ក្នុងប្រតិបត្តិការចេញប្រមូល សំរាម ។ ហើយ ការប្រមូលសំរាម នៅភ្នំពេញ ក៏តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុន ដែលមាន សមត្ថភាព បទពិសោធន៍ ចូលរួមផ្ដល់ សេវា ប្រមូល និងដឹកជញ្ជូនសំរាម និងសំណង់រឹងនៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង៣ដែលឈ្នះការដេញថ្លៃ និងដែលទទួលបានសិទ្ធិផ្តល់សេវាប្រមូលនិង ដឹកជញ្ជូន សំរាមក្នុ ងរាជធានី ភ្នំពេញ នេះ ត្រូវបានសម្រិតសម្រាំងជ្រើសរើស ក្នុងចំណោមក្រុមហ៊ុន ទាំង២០ ដែលបានចូលរួមដេញថ្លៃ។ ចំពោះដំណើរការ និងនីតិវិធីលទ្ធកម្ម នេះ នឹងត្រូវឆ្លងកាត់ជា ២ ដំណាក់កាលគឺ ទី ១ ការវាយតម្លៃលើបុរេសមត្ថភាព និងលក្ខណសម្បត្តិរបស់ក្រុមហ៊ុន។ ទី ២ គឺការវាយតម្លៃ ជ្រើស រើសក្រុមហ៊ុនចំនួន ៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់។

ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែ មានការកើនទ្បើង ដែលជាក់ ស្ដែង ក្នុង មួយថ្ងៃៗ រាជធានីភ្នំពេញមានសំរាមប្រមាណ ជា៣០០០តោន ដែលត្រូវបានប្រមូល និង ដឹកជា ប្រចាំទៅចាក់ចោល នៅទី លាន ចាក់ សំរាម ជើងឯក ៕សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner