ចាប់បានហើយ ក្រុមជនសង្ស័យកាប់លើយុវជនម្នាក់ស្ទើរស្លាប់នៅរមណីយដ្ឋាន ជន្លុងម្លូ នៅស្រុកអង្គស្នួល

កណ្តាល៖ ក្រុមជនសង្សយ័ក្នុងចំណោម១៤នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៌ឯក មាន សំណាង អធិការស្រុកអង្គស្នួល និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៌រហូតឈានដល់ឃាត់ខ្លួនបានជនសង្សយ័៣នាក់ ដែលបានធ្វើសកម្មភាពកាប់លើយុវជនម្នាក់រងរបួសធ្ងន់ស្ទើរស្លាប់នៅរមណីយដ្ឋាន ជន្លុងម្លូ ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ចំណុច រមណីយ៍ដ្ឋានជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល និងធ្វើការឃាត់ខ្លួននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកវរសេនីយ៌ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ភុំ ភាស់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត នៅភូមិចុងបឹងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តា។

ជនសង្ស័យ១៤នាក់ទី១ឈ្មោះ ទិត ពន្លឺ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិតាស្គសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកដឹកនាំធ្វើសកម្មភាព (ឃាត់ខ្លួន)។
ទី២ឈ្មោះ ទិត ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ទី៣ឈ្មោះ ហាន់ សុខឆេង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងពិដាន នៅភូមិទួលពន្សាំងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ទី៤ឈ្មោះ ចក់ សារ៉ាវ៉ាឌី (ហៅឌី) ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាន់ដុំថ្ម (គេចខ្លួន)។

ទី៥ឈ្មោះ គង់ ចន្នា ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្នោតខ្ពស់សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់ដាវ (គេចខ្លួន)។

ទី៦ឈ្មោះ សឿន សំអូន ហៅប៊ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិធំសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។

ទី៧ឈ្មោះ គុណ សុខគង់ ហៅគង់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(គេចខ្លួន)។

ទី៨ឈ្មោះ លី ឆេងឆាយ ហៅឆៃ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិកោះរងៀង សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ(គេចខ្លួន)។

ទី៩ឈ្មោះ ធី សុផាក់ ហៅផាក់ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាន់ពូថៅ (គេចខ្លួន)។

ទី១០ឈ្មោះ ភាព ភា ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌ
ព្រែកព្នៅរាជធានីភ្នំពេញ(គេចខ្លួន)។

ទី១១ឈ្មោះ ឃឿន ចាន់រិត ហៅប៉ាក ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ (កាន់កាំបិតបុ័ងតោ) គេចខ្លួន។

ទី១២ឈ្មោះ ឈៀន ឆានីម ហៅតោ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានី ភ្នំពេញ(គេចខ្លួន)។

ទី១៣ឈ្មោះ រឿន ភារ៉ា ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃស្នួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់កាំបិតបុ័ងតោ(គេចខ្លួន)។

ទី១៤ឈ្មោះ ឈន រតនា ហៅជែម ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្នោតខ្ពស់សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ(គេចខ្លួន)។

លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅអង្គុយលេងលើកញ្ចុះក្នុង រមណីយដ្ឋាន ជន្លុងម្លូ ស្ថិតក្នុងភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្ដកណ្ដាល ជាមួយមិត្តភក្ត្រ០៩នាក់ ក្នុងនោះមានស្រី០៤នាក់។ ពេលនោះស្រាប់តែមានជនសង្ស័យនិងបក្ខពួក មានគ្នា១៤នាក់ បានជិះម៉ូតូ០៧គ្រឿង មកជួបគ្នា នៅកន្លែងកញ្ចុះ អង្គុយលេង ហើយ ដេញកាប់ ទៅលើបក្ខពួកមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ មានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ទៅទិសខាងកើត ហើយក៏ឃើញជនរងគ្រោះ ឈរនៅមុខកញ្ចុះមានកាន់ដាវជាប់នឹងដៃ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងកញ្ចុះជនរងគ្រោះវិញ ហើយបានសួរទៅជនរងគ្រោះថាឯងមានស្គាល់ពួកជិះម៉ូតូនោះ ឬអត់ ជនរងគ្រោះឆ្លើយតបវិញថាមិនដែលស្គាល់ទេ ពេលនោះបក្ខពួកជនសង្ស័យ បានសួរទៅជនរងគ្រោះទៀតថា បើឯងមិនស្គាល់ម៉េច ក៏ឯងមានដាវកាន់នឹងដៃ បន្ទាប់មកបក្ខពួកជនសង្ស័យ បាននិយាយទៀតថាបើឯងមិនស្គាល់ពួកវា អញ់កាប់ពួកឯងដែរពេលនោះជនរងគ្រោះ បានយកដាវដែលខ្លួនកាន់ជាប់នឹងដៃនោះកាប់ទៅលើបក្ខពួកជនសង្ស័យមុន១ដាវ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យ និងបក្ខពួក បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ត្រ និងក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

លទ្ធផល ការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី០២ខែកុម្ភះឆ្នាំ២០២១ កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំងខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ។ទី១ឈ្មោះ ទិត ទីន និងទី២ឈ្មោះ ទិត ពន្លឺ ដើម្បីសាកសួរនាំតាមនីតិវិធី ។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទិត ពន្លឺ បានសារភាពថាខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ពិតមែន។

លទ្ធផលការស្រាវជ្រាវ របស់សមត្ថកិច្ចបានបន្តរហូតមក នៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងកម្លាំងជំនាញខេត្ត និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំងខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន់ សុខឆេង ដើម្បីសាកសួរនាំ និង កំពុងបន្តឈានទៅស្វែងរក បក្ខពួកដែលនៅសេសសល់ ដើម្បី បន្តចាត់ការតាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner