ក្រុម Al Ahly ឡើងទៅប៉ះ Bayern Munich ក្នុងវគ្គ ៤ក្រុមនៃពាន FIFA Club World Cup 2020

អត្ថបទដោយ៖
សារ៉ាន ទីងី

បើយោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថា ក្រុមជើងឯកមកពីទ្វីបអាព្រិច Al Ahly បានយកឈ្នះគូប្រជែង Al Duhail ក្នុងលទ្ធផល ១-០ នៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឡើងទៅប៉ះ Bayern Munich ដែលជាជើងឯក UEFA Champions League ប្រចាំទ្វីបអឺរ៉ុប ដែលឈរចាំស្រាប់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2020 នៅប្រទេសកាតា ។

ជ័យជំនះរបស់ Al Ahly រកបានដោយខ្សែប្រយុទ្ធ Hussein El Shahat នៅនាទី៣០ ដើម្បីជួយក្រុមបន្តដំណើរទៅវគ្គ ៤ក្រុមចុងក្រោយ ដ្បិតពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ កាលពី FIFA World Cup 2006។

សូមបញ្ជាក់ថា ជំនួបរវាង Al Ahly និង Bayern Munich នឹងធ្វើឡើងនៅរាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ នៅពេលក្រុមជើងឯកមកពីទ្វីបអាហ្រ្វិក ៩សម័យកាលមួយនេះ មិនទាន់ចាញ់ការប្រកួតណាមួយនៅឡើយទេ ក្នុងចំណោម ៣២ប្រកួតចុងក្រោយរបស់ពួកគេ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner