យុវជនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត toyota prius បុកទម្លុះរនាំងដែកបាំងចែកទ្រូងផ្លូវរួចបន្តទៅបុកខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ: យុវជនម្នាក់ទើបនឹងចេញពីកម្មវិធីជួបជុំជាមួយមិត្តភ័ក្កិបើករថយន្ត toyota prius មួយគ្រឿងបុករនាំងដែកបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យរលំអស់ ១ផ្ទាំងរួចបន្តទៅបុកខឿនមាត់លូឆ្លងទៅគងខឿនម្ខាងទៀតទៅមុខលែងរួច ឯរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ០៦ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-8924ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងច្រកចូលសាលារៀនសុវណ្ណភូមិ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកែងផ្លូវជាតិលេខ៤កន្លែងកើតហេតុខាងលើរថយន្តបានទៅមុខត្រង់ បុករនាំងដែកបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យរលំអស់១ផ្ទាំង រួចបន្តទៅបុកខឿនមាត់លូបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចចំណែករថយន្តបានឆ្លងទៅខឿនម្ខាងទៀតកល់ជាប់ពីលើទៅមុខលែងរួច។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner