គ្រឿងញៀនចំនួន៤៦៥ដុំ/កញ្ចប់ មានទំងន់ប្រមាណជាង៤០០គ.ក ត្រូវបាននាំមកដល់ទីបញ្ជាក់ការជួរមុខគណកម្មាធិការសន្តិសុខលំហសមុទ្រនៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១

អត្ថបទដោយ៖
Kien Sereyvuth

គ្រឿងញៀននេះត្រូវបានក្រុមកំលាំងល្បាតប្រទះឃើញនៅក្បែរកោះប៉ូឡូវ៉ៃ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី០ ៦ ខែកុម្ភៈ ឆ្នាំ២០២១។បន្ទាប់មកបានប្រមូលយកទៅប្រគល់
ជូនទីបញ្ជាការជួរមុខគណកម្មាធិកាសន្តិសុខលំហសមុទ្រដើម្បីសហការចាត់ចែងបន្ត។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការតាមជំនាញ ដោយមានការដឹកនាំសម្របសម្រួលពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងខេត្តព្រះសីហនុ ។
លោក ព្រះរាជអាជ្ញារង បញ្ជាក់ថាពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner