ឯកឧត្តម ប្រធានគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ជំរុញគណបក្សមូលដ្ឋានគ្រប់ថ្នាក់ ឲ្យបន្តភាពសកម្មចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិងចលនាកៀរគរប្រជាជន ឲ្យចូលរួមគាំទ្រគណបក្សប្រជាជនយ៉ាងហោចណាស់៧៥%នៃចំនួនអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២-២០២៣ ខាងមុខនេះ
ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរដល់គណបក្សមូលដ្ឋានគ្រប់ថ្នាក់ទាំងភូមិនិងសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ជាពិសេសជនសកម្មក្នុងក្រុងបាត់ដំបង ដែលបានចុះធ្វើសកម្មភាពតាមបណ្តាខ្នងផ្ទះ និងចុះជួបផ្ទាល់ជាមួយប្រជាពរដ្ឋ ក្នុងមូលខ្លួន ដើម្បីចលនាកៀរគរបងប្អូនទាំងនោះឲ្យចូលរួមជាសមាជិកគណបក្សប្រជាជននិងគាំទ្រក្នុងការបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធ្វើការប្រកួតប្រជែង ដណ្តើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកល នៅឆ្នាំ២០២២និង២០២៣ខាងមុខ។
ការថ្លែងលើកឡើងបែបនេះ គឺ៖នៅក្នុងឱកាសដែលឯកឧត្តមប្រធានគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០២១ របស់គណបក្សក្រុងបាត់ដំបង និងលើកទិសដៅផែនការបន្តរបស់ខ្លួន នៅព្រឹក ថ្ងៃទី៧ខែកុម្ភៈ ២០២១នេះ។
តាមរយៈស្តាប់របាយការណ៍លទ្ធផលការងាររបស់គណបក្សក្រុងបាត់ដំបង ដែលគូសបញ្ជាក់ឲ្យដឹងក្នុងផែនការសកម្មភាពកន្លងមកនេះ។ ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានក្រុងបាត៎ដំបង បានជំរុញនិងដាក់ចេញនូវផែនការសកម្មភាពថ្មី ដល់អសលោក លោកស្រី ជាថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់ថ្នាក់ជាពិសេសមេបក្សភូមិ និងគណបក្សសង្កាត់ទាំង១០ ត្រូវបន្តធ្វើបញ្ជី និងចុះស្រង់ឈ្មោះសមាជិកបក្សក្នុងមូលដ្ឋានខ្លួនឲ្យបានជាក់លាក់និងបន្តចុះចលនាបង្កើនចំនួនសមាជិកបក្សថ្មី ដែលមានកំណើតកើតនៅឆ្នាំ២០០១-២០២០០២និង២០០៣ ក្នុងមូលដ្ឋានខ្លួនដើម្បីជុំរុញនិងកៀរគរឲ្យបងប្អូនទាំងនោះបានចូលរួមជាមួយគណបក្សប្រជាជននិងត្រូវជំរុញឲ្យគេទៅចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់របស់ខ្លួន និងណែនាំឲ្យពួកគេទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការបក្សប្រចាំខែនេះផងដែរ លោកជំទាវ លី គឹមលៀង និងឯកឧត្តម សៀង ស៊ុតថង ដែលជាអនុប្រធាននៃគណៈពង្រឹងមូលដ្ឋានគណបក្សក្រុងបាត់ដំបង ក៏បានផ្តល់មតិគន្លឹះសំខាន់ៗក្នុងការអនុវត្តនូវគោលនយោបាយរបស់គណបក្សថ្នាក់លើនិងពីក្រុមការងារដោយក្នុងនោះ បានជំរុញដល់ថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់ក្នុងមូលដ្ឋានក្រុងបាត់ដំបងទាំងអស់ ត្រូវបង្កើនភាពសកម្មរបស់ខ្លួនដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ខាងមុខ ដើម្បីឲ្យទទួលបានជោគជ័យជូនគណបក្សថ្នាក់លើ តាមរយៈបង្កើនសមកម្មភាព និងភាពសកម្មរបស់ខ្លួនក្នុងការកៀគរមន្ត្រីបក្សនៅក្នុងមូលដ្ឋានឲ្យចុះធ្វើសកម្មនៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ ជំរុញការកសាងសមាជិកបក្សឲ្យមានសមាជិកគណបក្សថ្មីពិតប្រាកដ និង បោះឆ្នោតជូនគណបក្សប្រជាជនយើង យ៉ាងហោចណាស់ឲ្យមានសមាជិកគាំទ្រគណបក្សយើងចំនួន៧៥% នៃ ចំនួនអ្នកមានឈ្មោះ
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ដោយឡែក លោកជំទាវ លី គឹមលៀង ក៏បានលើកទឹកចិត្តដល់ស្ត្រីក្នុងបក្សមូលដ្ឋានគ្រប់ថ្នាក់ត្រូវបង្កើនសមត្ថភាពខ្លួនក្នុងការធ្វើសកម្មភាព តាមរយៈចុះចលនាកសាងកម្លាំងស្រ្តីនៅក្នុងមូលដ្ឋានខ្លួន ឲ្យចូលរួមនូវគ្រប់សកម្មភាពគណបក្សដើម្បីដណ្តើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ ខាងមុខ។
ឯកឧត្តម ងិន ឃន ប្រធានគណៈពង្រឹងមូលដ្ឋានគណបក្សក្រុងបាត់ដំបង ក៏បានផ្តល់ការលើកទឹកចិត្តដល់អាជ្ញាធរ និងគណបក្សមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ក្នុងក្រុងបាត់ដំបង ត្រូវតែបង្កើន នូវផែនការសកម្មភាពនិងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែរីកចម្រើនថែមទៀត ដើម្បីជាការឆ្លុះបញ្ចាំងពីការដឹកនាំរបស់គណបក្ស និង ស្នាដៃបុគ្គលខ្លួន តាមរយៈសកម្មភាព ក្នុងការធ្វើឲ្យមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើន និង ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ នៅក្នុងអាណត្តិរបស់ខ្លួន កន្លងមក៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )






























