រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ប្រើវិធានការក្ដៅ ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុ តាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំទៀត។
អនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២១។
លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅក្នុងទំហំនៃប្រតិបត្តិការឡោមព័ទ្ធបន្តបង្ក្រាបទី តាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ ធសកម្មភាពមួយចំនួនធំនេះ គឺបានធ្វើឡើង ក្រោយបញ្ចប់ការស្រាវជ្រាវកន្លងមកតាមសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់បទល្មើសចោរកម្មនានា ដូចជា អំពើលួច ឆក់ ប្លន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសង (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) ក្រៅពីឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់) គឺដកហូតវត្ថុតាងមានដូចជា៖ ម៉ូនីទ័រចំនួន ២០គ្រឿង, CPUចំនួន ១៤គ្រឿង, ថវិកាចំនួន ១,០៤៤ដុល្លា និង ៥,៥៣៥,០០០រៀល , តុឈេីមូល ៣គ្រឿង, កៅអីជ័រ និងដែក ២៦គ្រឿង, ម៉ាស៊ីនព្រីនធ័រ ២គ្រឿង, ទូរទស្សន៍ ៤គ្រឿង, ម៉ូតូ ៤គ្រឿង និងកង់១គ្រឿង។











