បុរសម្នាក់ពិតជាមហាសំណាង ដោយបានឈ្នះនូវរង្វាន់ទឹកប្រាក់៦ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត
ភ្នំពេញ ៖ បុរសម្នាក់ពិតជាមហាសំណាង ដោយបានឈ្នះនូវរង្វាន់ទឹកប្រាក់៦ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត តាមរយៈការផ្ញើសារផ្សងសំណាងក្នុងកម្មវិធី ”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ” ប៉ុណ្ណោះ។
បុរសមានសំណាងរូបនេះមានឈ្មោះ ភោគ សុភ័ក្ត្រ មានស្រុកកំណើតភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយក្នុងឱកាសនោះប្អូនប្រុសបង្កើតរបស់លោកបានមកទទួលទឹកប្រាក់ជំនួសដល់ក្រុមហ៊ុន ។
តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូនអតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺចង់បង្ហាញ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជននោះឡើយ។
ដើម្បីឈ្នះរង្វាន់ នេះដែរអតិថិជនក្រុមហ៊ុបមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់ ៕