អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៥ម៉ឺននាក់ និងជាសះស្បើយ៧៩លាន៣០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៤០ម៉ឺន១ពាន់៨៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៥ម៉ឺន៨៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៩លាន៣០ម៉ឺន៨ពាន់៣២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៧៩ម៉ឺន៩ពាន់៩៤៦នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩ពាន់៧៧២នាក់ និងជាសះស្បើយចំនួន១៧លាន៦៣ម៉ឺន៩ពាន់២១៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៥ម៉ឺន៨ពាន់៣០០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់២៨០នាក់ និងជាសះស្បើយ១០លាន៥៥ម៉ឺន៩ពាន់៦០៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៦០ម៉ឺន២ពាន់៣៤នាក់ ស្លាប់២៣ម៉ឺន៣ពាន់៥៨៨នាក់ និងជាសះស្បើយ៨លាន៥២ម៉ឺន៣ពាន់៤៦២នាក់ ៕ ប្រភព៖ worldometers

