គ្រឿងយន្តអវកាស Al-Amal របស់អេមីរ៉ាត់អារ៉ាប់រួម ទទួលជោគជ័យក្នុងការបញ្ជាចូលក្នុងគន្លងគោចរភពព្រះអង្គារ
អេមីរ៉ាត់អារ៉ាប់រួម៖ ទីបំផុតគ្រឿងយន្តអវកាស អាល់អាម៉ល របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានទទួលជោគជ័យ ក្នុងជ្រៀតចូលគន្លងគោចរនៅជុំវិញភពអង្គារ ដែលស្ថិតនៅក្នុងរយៈកម្ពស់ជាង៥០០គីឡូម៉ែត្រពីផ្ទៃភពក្រហមមួយនេះ ។
ភាពជោគជ័យរបស់គ្រឿងយន្តអវកាស អាល់អាម៉ល ពេលនេះ បានធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី៥នៅលើពិភពលោក ដែលមានគ្រឿងយន្តហោះទៅក្នុងគន្លងគោរជុំវិញភពអង្គារ និងជាការអបអរគម្រប់ខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រជាជាតិអារ៉ាប់មួយនេះផងដែរ ។ យ៉ាងណាមិញ អេមីរ៉ាត់អារ៉ាប់រួមត្រូវការពេលប្រមាណ០២សប្តាហ៍ទៀត ដើម្បីត្រួតពិនិត្យមើលឧបករណ៍គ្រប់យ៉ាង នៅលើផ្កាយរណប អាល់អាម៉ល ថាតើវានៅដំណើរការដែរឬយ៉ាងណា ។
ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចប្រក្រតី នោះ ផ្កាយរណប អាល់អាម៉ល នឹងចំណាយពេល៦៨៧ថ្ងៃ (រយៈពេលលើផែនដី) ដែលស្មើនឹងរយៈពេលមួយឆ្នាំនៅភពអង្គារ ដើម្បីសិក្សាស្វែងយល់បែបស៊ីជម្រៅ អំពីស្រទាប់បរិយាកាស និងអាកាសធាតុរបស់ភពនេះ ៕ ប្រភព៖ Reuters

