សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលខ្សែរំដងរ៉ាកែត៧៥០ដុំពីក្រុមហ៊ុន ADV Tennis Company

អត្ថបទដោយ៖
សារ៉ាន ទីងី

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាព្រឹកថ្ងៃ ទី១២ ខែ កមរា ឆ្នាំ២០២១ ទទួលបានខ្សែរំដងរ៉ាកែត ចំនួន 750 ដុំដែលឧបត្ថម្ភដោយក្រុមហ៊ុន ADV Tennis Company សម្រាប់ចែកជូនកីឡាករកីឡាការិនីវាយកូនបាល់ ដើម្បីរំដងរ៉ាកែត។
លោក Lavie Sak តំណាងក្រុមហ៊ុន ADV Tennis Company បានបញ្ជាក់ថា ខ្សែរំដងរ៉ាកែតដែលក្រុមហ៊ុនបានផ្តល់ជូនសហព័ន្ធកីឡាវាយកូនបាល់នៅថ្ងៃនេះមានចំនួន៧៥០ដុំ ហើយ ខ្សែរំដងរ៉ាកែតទាំងអស់នេះ គឺក្រុមហ៊ុនឧបត្ថម្ភជូនសហព័ន្ធកីឡាវាយកូនបាល់ ដើម្បីផ្តល់ជូនក្រុមកីឡាករ កីឡាការិនីចំនួន៤ខេត្ត មានដូចជា រាជធានីភ្នំពេញ សៀមរាប កែប និងបាត់ដំបង។
តំណាងក្រុមហ៊ុនខាងលើ បន្ថែមទៀតថា មូលហេតុដែលក្រុមហ៊ុន ADV Tennis Company ធ្វើការឧបត្ថម្ភខ្សែរំដងរ៉ាកែតជូនសហព័ន្ធ គឺដោយសារតែក្រុមហ៊ុនចង់ចូលរួមចំណែកលើកស្ទួយអភិវឌ្ឍកីឡាវាយកូនបាល់នៅកម្ពុជា។
លោក ឧកញ៉ា ទេព រិទ្ធីវិទ្ធ ក្នុងនាមអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាតំណាងឲ្យកីឡាករកីឡាការិនី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ADV Tennis Company ដែលបានឧបត្ថម្ភខ្សែរំដងរ៉ាកែតជូនសហព័ន្ធ ដើម្បីចែកជូនកីឡាករ កីឡាការិនីប្រើប្រាស់សម្រាប់ការហ្វឹកហាត់និងប្រកួត។


លោក ឧកញ៉ា បានចាត់ទុកការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន ADV Tennis Companyជាការចូលរួមចំណែកជួយដល់សហព័ន្ធក្នុងកិច្ចការអភិវឌ្ឍស្របពេលដែលសហព័ន្ធកំពុងតម្រូវការសម្ភារៈជាច្រើនសម្រាប់ជួយផ្គត់ផ្គងដល់កីឡាករកីឡាការិនីវាយកូនបាល់ទូទាំងប្រទេស។
កីឡាករកីឡាការិនីវាយកូនបាល់បានបង្ហាញអារម្មណ៌រីករាយនិងថ្លែងអំណរគុណលោក Lavie Sak តំណាងក្រុមហ៊ុន ADV Tennis Companyដែលបានយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភនូវសម្ភារៈខ្សែរំដងរ៉ាកែត ជួយឲ្យងាយស្រួលហ្វឹកហាត់ និងប្រកួត៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner