អ្នកចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ជិះកង់នៃក្តីស្រលាញ់ ចំនួន៣៥៦នាក់ចេញដំណើរហើយ

ខេត្តព្រះសីហនុ:ព្រឹត្តិការណ៌ជិះកង់ នៃក្តីស្រលាញ់នៅខេត្តសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភះនេះ បានដំណើការហេីយ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមចំនួនសរុប៣៥៦នាក់ និងកីឡាករអន្តរជាតិ អង់គ្លេស ហ្វីលីន ចិន ថៃ និងឥណ្ឌា។


ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៌ជិះកង់នៃក្តីស្រលាញ់ដែលរដ្ឋបាល ខេត្តព្រះសីហនុរួមសហការជាមួយក្រសួងទេចរណ៌ គណៈកម្មាធិជាតិអូឡាំពិកកម្ពុជារៀបចំនៅខេត្តនេះ គឺដេីម្បីចូលរួមវិស័យសេដ្ឋកិច្ចសង្គមនិងទេសចរណ៍អោយមានការរីកចំរើនប្រកបដោយគុណភាពនិងនិរន្តរភាព។

ឯកត្តម អះអាងទៀតថា ព្រឹត្តិរណ៌ជិះកង់ពេលនេះ ក៏ដើម្បីផ្សព្វផ្សាយតំបន់ឆ្នេរសុមុទ្រដែលជាកន្លែងទាក់ទាញថ្មីមួយក្នុងការស្តាឡើយវិញ ក្រោយជួបវិបត្តិធ្លាក់ចុះភ្ញៀវទេសចរណ៌ដោយសារជំងឺកូវីដ១៩ ស្របពេលដែលខេត្តបានស្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សណ្តប់ធ្នាប់តាមឆ្នេរឡើងវិញ ធ្វើអោយតំបន់ឆ្នេរក្លាយជាកន្លែងដែលមានបរិយាកាសសប្បាយរីយ និងសក្កានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្ត។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៀតថា ព្រឹត្តិការណ៌មួយនេះមិនត្រឹមតែរួមចំណែកលើការផ្សព្វផ្សាយសក្កានុពេលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលជាមុខមាត់ថ្មីរបស់ខេត្តព្រះសីហនុប៉ុណ្ណោះទេ វាក៏ជាការបំផុសប្រជាពលរដ្ឋនៅក្នុងខេត្តលេងកីឡាដើម្បីសុខភាព ផ្លូវកាយ ផ្លូវចិត្ត ។ ព្រឹត្តិការណ៍ជិះកង់នេះ វាមិនមែនជាការអភិវឌ្ឍកីឡាជំនាញកំរិតខ្ពស់នោះ ប៉ុន្តែវាជាការចូលរួមជាមួយរាជរដ្ឋាភបាលក្នុងការបំផុសអោយប្រជាជនម្នាក់លេងកីឡាមួយមុខស្របទិសដៅកម្ពុជាត្រៀមទទួលធ្វើផ្ទះសីហ្គេម ឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៌ថា
ទោះបីថាកម្ពុជាយើង ទប់ស្កាត់ និងបញ្ចៀសបាន ការឆ្លងរាលដាលក្នុងសហគមន៍ក៏ដោយ ប៉ុន្តែការអនុវត្តន៍ ៣កុំ ៣ការពារ នៅតែ ជាអាទិភាពចាំបាច់ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្លួនជាប្រចាំ។ ដូច្នេះថ្ងៃនេះ សូមកីឡាករទាំងអស់ បន្តចូលរួមអនុវត្តន៍អោយបានតាមការដាស់តឿនក្រើនរំលឹក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងការណែនាំ របស់សុខាភិបាល ពិសេសការរក្សាគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ។

យើងពិតជាពុំទាន់អាចហ៊ានរៀបចំព្រឹត្តិការណ៍ កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងបាននៅឡើយ ព្រោះវាអាចជាការប្រមូលផ្តុំគ្នាមួយប្រកបដោយហានិភ័យខ្ពស់។ តែយើងសង្ឃឹមថា យើងអាចនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗពេលដ៏ខ្លីខាងមុខបាន ព្រោះរាជរដ្ឋាភិបាលកំពុង ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាបណ្តើរៗហើយ។ ខ្ញុំគិតថា ថ្ងៃនេះកីឡាករទាំងអស់ក៏ដូចជាប្រជាជនយើងទូទាំង ប្រទេស ពិតជាមានមោទនភាពណាស់ចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុង ដ៏ចំបងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី។ រាជរដ្ឋាភិបាល បានដាក់ទុនយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ ទីក្រុងនេះ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគនិង ទេសចរណ៍អោយបានកាន់តែច្រើនថែមទៀតមកកាន់ខេត្តនេះ ដែលរាជរដ្ឋាភិបាលបានកំនត់ថា ជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់ប្រទេសជាតិ។

ឯកឧត្តម បណ្ឌិតបានសម្តែងការកោត សរសើរដោយស្មោះចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងសហការី ក្នុងនាមជាម្ចាស់ផ្ទះ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំគ្រប់គ្រង ថែរក្សាសន្តិសុខ សុវត្ថិភាព អនាម័យ របៀបរៀបរយសាធារណៈ ក្នុងទីក្រុងយ៉ាងមានប្រសិទ្ធភាព ។ សូមបងប្អូនមេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថាន អោយបានល្អ ។ សូមយកទិវា នៃក្តីស្រឡាញ់ បង្ហាញនូវការស្រឡាញ់ ភាពស្អាត និងបៃតងក្នុងទីក្រុង និងនៅតាមឆ្នេរសមុទ្ររបស់យើង មានសោភ័ណភាព ស្រស់បំព្រងជានិច្ច ។ ឯកត្តម ជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ដែលគោរពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយដែលប្រកបដោយ សុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

គួររំលឹកថា កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយនាវាទេសចរណ៍ដ៏ធំ WESTERDAM បានចូលចតដោយ សុវត្ថិភាពដើម្បីសង្គ្រោះភ្ញៀវទេសចរអន្តរជាតិ ច្រើនជាតិសាសន៍ ជាង ១៤០០នាក់ ។ កាយវិការប្រកបដោយមនុស្សធម៌ របស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកដឹងគុណ និងផ្តល់នូវគុណតម្លៃដ៏ឧត្តុង្គឧត្តមថា កម្ពុជាជាប្រទេសតូច តែបេះដូងល្អ” ម្សិលមិញ ប្រទេសអូស្ត្រាលី អ្នកស្នេហាវិស័យ ក៏បានរំលឹកខួប ហើយក្រសួងទេសចរណ៍ក៏បានចេញវីដេអូមួយផ្សព្វផ្សាយ ជិះកង់ ចំនួន ៣៥៦នាក់ ក្នុងនោះមកពីខេត្តនានា ដូចជា កំពង់ចាម កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ និងកីឡាករបរទេសមាន ចិន ឥណ្ឌា ថៃ ហ្វីលីពីន និងអង់គ្លេស ។ល។
