គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញបទបញ្ជាធ្វើការហាមឃាត់រថយន្តតូចដែលតែងចេញ-ចូលដឹកជញ្ជូនឥវ៉ាន់និងទំនិញ ពីខាងក្នុងផ្សារថៃតាមច្រកអន្តរជាតិដូង ស្រុកកំរៀង
នៅក្នុងកិច្ចប្រជុំបន្ទាន៎មួយ ក្នុងការដាក់ចេញនូវវិធានការដើម្បីធ្វើការរឹតត្បិតវិធានទប់ស្កាត់ក្នុងការលុបបំបាត់ពីលំហូរ បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ ពីប្រទេសថៃ តាមច្រករបៀង និងច្រកនានា ឆ្លងអូរព្រំដែននិងពីការលេចចេញបាតុភាពអសកម្មកើតមានឡើងលើករណីការឃុបឃិតក្នុងការលាក់បំពួនពលករដឹកឆ្លងចូលតាមច្រកនានាដោយពួកមេខ្យល់ ជាពិសេសការដឹកបង្កប់ពលករតាមរថយន្តតូចៗ ដែលតែងឆ្លងចេញចូលទៅដឹកឥវ៉ាន់នៅក្នុងផ្សារថៃ ដោយបង្វែងដានគេចវេស ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យនូវសុខភាពបងប្អូនពលករទាំងនោះ ក្នុងការពិនិត្យយកវត្ថុសំណាក ពីការឆ្លងនៃមេរោគកូវីដ-19 និងដាក់ឲ្យស្នាក់នៅក្នុងមណ្ឌលចត្តាឡីស៏ក ក្នុងស្រុកទាំង៣ របស់ ខេត្តបាត់ដំបង រួមមាន៖ ស្រុកកំរៀង, ភ្នំព្រឹក និងស្រុកសំពៅលូន…។
កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលខេត្តបាត់ដំបង ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអមដំណើរ ដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដោយទទួលបាននូវបទបញ្ជាពីឯកឧត្តម ងួន រតនៈប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង ដោយបានកំណត់ និងដាក់ចេញ នូវ វិធានការក្នុងការបិទការធ្វើចរាចរណ៍របស់រថយន្តធុនតូច ដែលបានចូលទៅដឹកឥវ៉ាន់និងទំនិញ ឆ្លងចេញចូលទៅមក ដើម្បីដឹកជញ្ជូនទំនិញនិងឥវ៉ាន់ពីផ្សារថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង កន្លងមកត្រូវបាន ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កំណត់ចេញបទបញ្ជាថ្មីដោយបានធ្វើការហាមដាច់ខាតបញ្ឈប់ជាបន្ទាន់ក្នុងការអនុញ្ញាតឲ្យរថយន្តតូចៗខាងលើទាំងនោះបន្តចេញចូលនិងឆ្លងកាត់ចូលទៅដឹកទំនិញ នៅក្នុងផ្សារថៃចាប់ពីការចេញបទបញ្ជាមួយរយៈសិន។
កិច្ចប្រជុំជាមួយកងកម្លាំងទាំង៣ រួមទាំងវត្តមានរបស់អាជ្ញាធរនៃរដ្ឋបាលស្រុកទាំង៣ខាងលើ រួមជាមួយអស់លោកដែលជាសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ដែលមានវត្តមានទទួលខុសត្រូវនតាមបណ្តាច្រកសំខាន់ៗក្នុងខេត្តបាត់ដំបង ជាពិសេសច្រកអន្តរជាតិដូងនៃស្រុកំរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ថ្មីៗនេះនិងដោយសារតែកន្លងមកមានរថយន្តតូចៗដែលមន្ត្រីសមត្ថកិច្ចជំនាញនៅទីនេះ បានអនុញ្ញាតឲ្យចេញចូលទៅដឹកទំនិញនិងឥវ៉ាន់ពីក្នុងផ្សារថៃ ហើយរថយន្តទាំងនោះមួយចំនួន បានឃុបឃិតគ្នា ជាមួយមេខ្យល់ ធ្វើការលបលួចដឹកពលករ ដោយបានបង្កប់ឲ្យមកជាមួយឥវ៉ាន់និងទំនិញចេញពីច្រក ដើម្បីគេចវេសពីការត្រួតពិនិត្យនូវវិធានសុខាភិបាល និងការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងស្រុកនីមួយៗ ទាំងនោះ។
តាមរយៈនៃការចុះក្តាប់និងពិនិត្យផ្ទាល់ក្នុងភូមិសាស្ត្រខាងលើ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា កិច្ចប្រជុំបន្ទាន់ជាមួយនិងអាជ្ញាធររដ្ឋបាលស្រុកទាំង៣និងគ្រប់អង្គភាពកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែននិងតាមគោលដៅក្នុងភូមិសាស្ត្រ របស់ ស្រុកនីមួយៗខាងលើ។ ជាពិសេសអស់លោកជាសមត្ថកិច្ចជំនាញ ប្រចាំនៅច្រកអន្តរជាតិ-និងច្រកតំបន់ តាមបណ្តាស្រុកទាំងនេះ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើការត្រួតពិនិត្យដោយរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុតពាក់ព័ន្ធពីលំហូរនៃការវិលត្រឡប់ របស់បងប្អូនប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកនានានិងឆ្លងអូរព្រំដែនដែលបងប្អូនកំពុងទទួលខុសត្រូវ ដោយមិនត្រូវឲ្យបងប្អូនពលករធ្វើការគេចវេសពីការធ្វើចត្តាឡីស័កបាននោះទេ។ហើយក្នុងនោះដែរក៏មានប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន បានធ្វើការផ្សំរួមគំនិត និងឃុបឃិតជាមួយបងប្អូនពលករទាំងនោះក្នុងការបិទបាំងលាក់បំពួន បន្លែបន្លំ ដើម្បីឲ្យគេចវេស ពីការត្រួតពិនិត្យនូវវិធានសុខាភិបាល និងពីការដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលទាំងនោះ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានធ្វើការលើកឡើងនូវចំណុចអវិជ្ជមានអសកម្មកលតឡើងកន្លងមកមួយចំនួន ដែលពាក់ព័ន្ធនិងការគេចវេសរបស់ពលករ ដោយធ្វើការដាស់តឿនក្រើនរំលឹកនិងបានណែនាំដោយសំណូមពរដល់គ្រប់កងកម្លាំងសមត្ថកិច្ចដែលឈរជើងប្រចាំការនៅតាមបន្ទាត់ព្រំដែន តាមបណ្តាទិសស្រុកនីមួយៗ រួមនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធអាជ្ញាធរនៃរដ្ឋបាលស្រុកទាំង៣ ត្រូវតែបន្តពង្រឹងនូវវិធានការម៉ឺងម៉ាត់ដោយមិនត្រូវឆកល្វែងថ្លោះធ្លោយឲ្យបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃនៅតែធ្វើការគេចវេសដោយមិនបានធ្វើចត្តាឡីស័កជាដាច់ខាត។ត្រូវតែចាត់វីធានការទប់ស្កាត់ឲ្យបានដាច់ខាតនិងត្រូវនាំបងប្អូនទាំងនោះឲ្យចូលខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីឲ្យក្រុមគ្រូពេទ្យជួរមុខប្រចាំការទិនោះ បានធ្វើការត្រួតពិនិត្យសុខភាព និងបានធ្វើតេស្ត ដើម្បីយកវត្ថុសំណាក ពិនិត្យរកមេរោគឆ្លងកូវីដ-19 និងដើម្បីបញ្ចៀសពីការឆ្លង និងការចម្លងមេរោគនេះ ឆ្លងចូលសហគមន៍។
ឯកឧត្តមប្រធានដឹកនាំកិច្ចប្រជុំ ជាតំណាងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការព្រមានដល់គ្រប់កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការឃុបឃិត និងបន្ត ឲ្យមានការថ្លោះធ្លោយដោយពលករនៅតែបន្តគេចវេស ដោយប្រើមធ្យោបាយក្នុងការឃុបឃិតបង្វែងដានលបលួចដឹកពលករគេចវេសពីការធ្វើចត្តាឡីស័ក ត្រូវទទួលខុសត្រូវនិងប្រឈមចំពោះមុខច្បាប់ ក្នុងករណីរកឃើញមេខ្យល់និងរថយន្តដែលជាមធ្យោបាយឃុបឃិតជាមួយមេខ្យល់ក្នុងការដឹកជញ្ជូនពលករឆ្លងដែនតាមគ្រប់រូបភាពកន្លងមក សមត្ថកិច្ចត្រូវឃាត់ខ្លួនម្ចាស៎រថយន្ត និងរថយន្តទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕( អត្ថបទ-រូបភាព៖អ៊ុក សំអាន បប )



































