អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៩លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤១ម៉ឺននាក់ និងជាសះស្បើយ៨១លាន៤៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៩លាន៣៨ម៉ឺន៧ពាន់៤១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤១ម៉ឺន១ពាន់៤៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨១លាន៤៧ម៉ឺន៦០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២៦ម៉ឺន១ពាន់៤៧០នាក់ ស្លាប់ចំនួន៤៩ម៉ឺន៧ពាន់១៧៤នាក់ និងជាសះស្បើយចំនួន១៨លាន២២ម៉ឺន៤ពាន់២៨៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩១ម៉ឺន៦ពាន់១៧២នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៧៦៤នាក់ និងជាសះស្បើយ១០លាន៦១ម៉ឺន៩ពាន់៨៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៨៣ម៉ឺន៤ពាន់៥១៣នាក់ ស្លាប់២៣ម៉ឺន៩ពាន់២៩៤នាក់ និងជាសះស្បើយ៨លាន៧៤ម៉ឺន៥ពាន់៤២៤នាក់ ៕ ប្រភព៖ worldometers

