​ជំងឺ​ ​E​bo​l​a​ ​ផ្ទុះឡើង​សាជាថ្មី​ក្នុង​ប្រទេស​ហ្គីណេ ​ខណៈ​មាន​មនុស្ស​០​៤​នាក់​ហើយ​ស្លាប់

ហ្គីណេ​៖​ ​ជំងឺ​អេ​បូ​ឡា​បាន​ឆ្លង​រាតត្បាត​សាជាថ្មី​ក្នុង​ប្រទេស​ហ្គីណេ ​ខណៈ​មនុស្ស​០​៤​នាក់​ហើយ​បាន​ស្លាប់​ ​ដោយ​ក្នុងចំណោម​ពួកគេ​នោះ​ ​មាន​ម្នាក់​គឺជា​គិ​លា​នុដ្ឋាយិ​កា​ ​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ ​និង​ស្លាប់​កាលពី​ចុងខែ​មករា​ ​ហើយ​ត្រូវ​បាន​បញ្ចុះ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ហ្គីណេ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​នៅក្នុងចំណោម​អ្នក​ដែល​បាន​ចូលរួម​ពិធី​បញ្ចុះសព​គិ​លា​នុដ្ឋាយិ​កា​នេះ​ ​ស្រាប់តែ​មាន​០​៣​នាក់​បាន​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​អេ​បូ​ឡា ​ខណៈ​០​៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​។​

ឆ្លើយតបនឹង​បញ្ហា​ខាងលើ​នេះ​ ​រដ្ឋាភិបាល​ហ្គីណេ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​អះអាង​ថា​ ​ពួកគេ​បាន​ត្រៀមលក្ខណៈ​យ៉ាងល្អ​ ​ដើម្បី​ដោះស្រាយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​បាន​ល្អ​ប្រសើរ​ជាង​០​៥​ឆ្នាំមុន​ ​ពីព្រោះ​តែ​ភាព​ជឿនលឿន​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​៕​ ​ប្រភព​៖​ BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner