ខ្សែមប្រើស្លាប Marcelo ចង់ឈ្នះពានបន្ថែមទៀតជាមួយ R.Madrid

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែការពារស្លាបឆ្វេងវ័យ Marcelo ចង់ឈ្នះពានបន្ថែមទៀតជាមួយក្លិប Real Madrid ។ ខ្សែការពារ វ័យ ៣២ឆ្នាំ Marcelo បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ជាច្រើន សម្រាប់ក្រុមស្ដេចស Real Madrid រួមទាំងការឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៤ លើកផងដែរ។ អំឡុងរយៈពេល ១៣ឆ្នាំនៅទឹកដី Santiago Bernabeu កន្លងមកនេះ Marcelo បង្ហាញខ្លួនឱ្យ Real Madrid បានចំនួន ៥០៥ប្រកួត ស៊ុតបញ្ចូលទី ៣៧គ្រាប់ ខណៈខ្សែការពារចាស់វស្សារូបនេះអះអាងថា ខ្លួននៅតែចង់ឈ្នះពានជាច្រើនទៀត ជាមួយក្លិបយក្សអេស្ប៉ាញមួយនេះ។

Marcelo បាននិយាយថា៖ “អ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត គឺមានគំនិតចង់ឈ្នះបន្ថែមទៀតរហូតដល់យើងមិនអាចឈ្នះទៀត។ ការឈ្នះ Champions League ចំនួន ៣លើកជាប់ៗគ្នា និងឈ្នះ ៤ដងក្នុងរយៈពេល ៥ឆ្នាំ គឺជាអ្វីមួយដែលនឹងកត់ត្រាក្នុងប្រវត្តិសាស្ត្រ”។ Marcelo បន្តទៀតថា៖ “ប៉ុន្តែយើងមិនចង់ស្ថិតនៅលើនោះទេ យើងចង់ប្រាថ្នាដើម្បីឈ្នះពានរង្វាន់ជាច្រើនទៀត។

អ្វីដែលបានកើតឡើងបានកើតឡើង ហើយឥលូវយើងត្រូវតែបន្តឈ្នះ។ ពានរង្វាន់គឺជាអ្វីដែលកំណត់ពីរឿងនីមួយៗ និងអាជីពនីមួយៗ ប៉ុន្តែអ្វីដែលខ្ញុំធ្លាប់បានជួបនៅ Real Madrid គឺអ្វីដែលនៅជាប់នឹងខ្ញុំ”៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner