អាមេរិកផ្តល់ជំនួយ៧,៥លានដុល្លារជួយសេដ្ឋកិច្ចក្រោយកូវីដ
សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយ៧,៥លានដុល្លារដល់កម្ពុជាសម្រាប់ការស្តារនីតិសម្បទាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះគឺជាលទ្ធផលនៃជំនួបរវាងអគ្គរដ្ឋទូតអាមេរិក Patrick Murphy និងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែឧសភានេះ។
ក្នុងនោះជំនួយ៥លានសម្រាប់សម្រាប់ស្តារសម្បទានសេដ្ឋកិច្ច ហើយ២,៥លានដុល្លារទៀត គឺសម្រាប់វិស័យសុខាភិបាលដើម្បីប្រឆាំងនឹងកូវីដ-១៩។ បើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច ថវិកានឹងត្រូវប្រើប្រាស់ជាពីរដំណាក់កាល។ រយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពុជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខ្លាំងពីរជំងឺកូវីដ ហើយរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះបញ្ហាកូវីដ កម្ពុជាបានដាក់វិធានការចំនួន៣ជុំដើម្បីជួយរក្សាលំនឹងសកម្មភាពអាជីវកម្ម វិស័យទេសចរណ៍ អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និងជីវភាពរបស់ប្រជាជន។ នៅក្នុងនោះ រដ្ឋបានលើកលែងនិងអនុឥណទាន ការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ។ បន្ថែមពីនេះ រដ្ឋនឹងនឹងដាក់ចេញនូវកម្មវិធីជំនួយសង្គមដើម្បីជួយសម្រួលការលំបាកដល់ប្រជាជនតាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រខ្វះខាត កម្មវិធីប្រាក់ពលកម្ម ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លីដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យការងារក្នុងវិស័យថ្មី៕