អភិបាលខេត្តបាត់ដំបងព្រមានអ្នករត់តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករមកពីបរទេសដែលគេចវេះពីមណ្ឌលចត្តាឡីស័ក ពុំដូច្នោះទេនឹងអនុវត្តតាមនីតិវិធីច្បាប់ដោយមិនលើកលែង ទ្បើយ
ការព្រមានរបស់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១ កនុងឱកាសលោកបានជួបសំណេះសំណាល ជាមួយអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅក្នុងពិធីសំណេះសំណាលជាមួយ អ្នករត់តាក់ស៊ី ឬរថយន្តឈ្នួល នាឱកាសនោះ លោក ងួន រតនៈ បានប្រមានដល់អ្នករត់ តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករ ក្នុងគោលបំណងគេចវេះពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចឃើញនឹងផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្ស ខុសច្បាប់។
លោកអភិបាលខេត្ត ក៏បានបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេះមណ្ឌលចត្តាឡីស័ក គឺជាហានីភ័យខ្ពស់មួយប្រសិនបើពលករនោះ មានផ្ទុះជំងឺកូវីដ ១៩ គឺនឹងមានការរីករាលដល់អ្នករត់តាក់ស៊ីនោះផង, ក្រុមគ្រួសារ ពលករនោះ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។ ជាមួយគ្នានោះ លោក ងួន រតនៈ ក៏បានព្រមានផងដែរថា ប្រសិនបើសមត្ថកិច្ចណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេស ណ្ឌលចត្តាឡីស័ក ដោយមនោសញ្ចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា៕កឹំម ទៀង





