អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៩លាន៦៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤១ម៉ឺននាក់ និងជាសះស្បើយ៨៤លាន២១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៩លាន៦៧ម៉ឺន៥ពាន់១០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤១ម៉ឺន៨ពាន់៧២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៤លាន២១ម៉ឺន៣ពាន់៦៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៣១ម៉ឺន៧ពាន់៧០៣នាក់ ស្លាប់ចំនួន៤៩ម៉ឺន៨ពាន់២០៣នាក់ និងជាសះស្បើយចំនួន១៨លាន៣៥ម៉ឺន៦ពាន់៦២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩២ម៉ឺន៥ពាន់៣១១នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៨៤០នាក់ និងជាសះស្បើយ១០លាន៦៣ម៉ឺន៨៩២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៨៦ម៉ឺន៦ពាន់៧១០នាក់ ស្លាប់២៣ម៉ឺន៩ពាន់៨៩៥នាក់ និងជាសះស្បើយ៨លាន៨០ម៉ឺន៥ពាន់២៣៩នាក់ ៕ ប្រភព៖ worldometers

