​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ពិភាក្សា​ពី​បញ្ហា​ជំងឺរាតត្បាត​ ​សេដ្ឋកិច្ច​ ​និង​ចិន​ ​ជាមួយ​ក្រុម​ប្រទេស​ ​G​7 ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ

អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ដំបូង​របស់​ខ្លួន​ជាមួយ​មេដឹកនាំ​មកពី​ក្រុម​ប្រទេស​ ​G​7 ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ ​ស្ថិត​ក្នុង​គោលបំណង​ពិភាក្សា​ជុំវិញ​បញ្ហា​ជំងឺរាតត្បាត​ ​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ការ​ដោះស្រាយ​ជាមួយ​ចិន​ ​។​

ជាមួយគ្នា​នេះ​ ​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​របស់​ពិភពលោក​នេះ​ ​នឹង​ផ្តល់​នូវ​ឱកាស​សម្រាប់​លោក​ប្រធានាធិបតី​ ​បៃ​ដិ​ន​ ​ពិភាក្សា​អំពី​ផែនការ​ដើម្បី​ក​ម្ចាត់​ជំងឺរាតត្បាត​ ​ហើយ​កសាង​សេដ្ឋកិច្ច​ពិភពលោក​ឡើងវិញ​ ​។​

នា​ឱកាស​នោះ​ដែរ​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​ផ្តោត​ការ​កត់​សម្គាល់​របស់​លោក​ ​លើ​ការ​ឆ្លើយតប​ជាស​កល​ ​ចំពោះ​ផលិតកម្ម​ ​និង​ការចែក​ចាយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ក៏ដូចជា​ ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូល​ ​និង​ ​សហការ​គ្នា​ ​ប្រឆាំង​ការ​គំរាមកំហែង​នៃ​ជំងឺឆ្លង​ដែល​កំពុង​កើតមាន​ ​តាមរយៈ​ការ​កសាង​សមត្ថភាព​របស់​ប្រទេស​ ​និង​ការ​បង្កើត​ហិរញ្ញប្បទាន​សន្តិសុខ​សុខាភិបាល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner