​ក្រុមហ៊ុន​ ​Smart​ ​បង្កើត​ព្រឹត្តិការណ៍​ប្រ​គុំ​ត​ន្រ្តី​សប្បុរស​ធម៌​ស្នាម​ញ​ញឹ​ញ​តាម​អន​ឡា​ញ​ ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ

​ភ្នំពេញ​៖​ ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រ​គុំ​តន្ត្រី​សប្បុរស​ធម៌​ស្នាម​ញញឹម​ ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​កាលពី​ថ្ងៃអាទិត្យ​ ​ដើម្បី​រីករាយ​ជាមួយនឹង​ការ​ស្តាប់​តន្ត្រី​របស់​តារា​ល្បី​ៗ​ដូចជា​ ​ក្រុម​តូច​ ​Small​World​ ​Small​band​ ​លោក​ ​ខេមរៈ​ ​សេរី​មន្ត​ ​អ្នកនាង​ ​ឱ​ក​ ​សុគន្ធ​កញ្ញា​ ​កញ្ញា​ ​សុខ​ ​ពិសី​ ​លោក​ ​ស៊ូ​លី​ ​ផេង​ ​និង​ ​លោក​ ​សាយ​ ​ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ ។

​​​វីដេអូ​ការ​ប្រ​គុំ​តន្ត្រី​នេះ​ត្រូវ​បាន​ចូល​ស្តាប់​និង​ទស្សនា​ជាង​ ​១​ ​លាន​ដង​ ​ដោយ​ទស្សនិកជន​បាន​បញ្ចេញមតិ​យោបល់​ជាមួយ​ក្ដី​ ​ស្រលាញ់​ ​និង​ការ​គាំទ្រ​ដល់​សិល្បករ​ ​និង​សិល្ប​ការី​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ ​។​ ​លោក​ ​សាយ​ ​បាន​និយាយ​ថា​៖​ “​ខ្ញុំ​បាន​ច្រៀង​ចេញពី​បេះដូង​របស់​ខ្ញុំ​ ​សម្រាប់​បង​ប្អូនប្រុស​ស្រី​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ​និង​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ ​និង​គិលានុបដ្ឋាក​និង​គិលានុបដ្ឋាក​យិ​កា​ ដែ​លមើល​ថែរក្សា​ក្មេងៗ​រៀងរាល់ថ្ងៃ​។​ ​ខ្ញុំ​ក៏មាន​ក្តី​រីករាយ​ផង​ដែរ​ ​ដែល​ក្រុមហ៊ុន​ ​Smart​ ​អាច​ស្វែងរក​វិធី​មួយ​សម្រាប់​យើង​បង្កើត​ស្មា​ម​ញញឹម​រួមគ្នា​តាម​អន​ឡា​ញ​ ​បើ​ទោះ​ជា​យើង​មិន​អាច​ជួបជុំគ្នា​ផ្ទាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ក្តី​” ​។​ ​កម្មវិធី​ប្រ​គុំ​តន្ត្រី​សប្បុរស​ធម៌​ស្នាម​ញញឹម​តាម​អន​ឡា​ញ​នេះ​ ​បង្ហាញ​ការងារ​ដ៏​អស្ចារ្យ​របស់​មន្ទីរពេទ្យ​ទាំងពីរ​នេះ​។​ ​គ្រាន់តែ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​តែមួយ​បាន​ផ្តល់​ការ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ជាង​ ​១​៦​លាន​នាក់​គិត​ចាប់តាំង​ពី​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​២​ ​។​

លោក​ ​T​h​o​ma​s ​H​un​d​t​ (​ថូ​ម៉ា​ស​ ​ហ៊ុន​) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បាន​មានប្រសាសន៍ថា​៖​ “​យើង​មាន​ក្តី​រំភើប​ចំពោះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​មន្ទីរពេទ្យ​ដ៏​គួរ​កត់​សម្គាល់​ទាំងនេះ​ពី​ទូទាំង​ប្រទេស​ ​ហើយ​យើង​មាន​ក្តី​រីករាយ​ដែល​យើង​អាច​មានលទ្ធភាព​ដំណើរការ​ការ​ប្រ​គុំ​តន្ត្រី​នេះ​បាន​ ​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​មន្ទីរពេទ្យ​ទាំងនេះ​ ​បើ​ទោះ​ជា​ស្ថិត​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ក៏ដោយ​»​ ​។​ ​លោក​បន្ត​ថា​ ​«​ពិត​ណាស់​ ​យើង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​ប្រ​គុំ​តន្ត្រី​ដែល​មានការ​សម្តែង​ពី​ក្រុង​តារា​ល្បី​ៗ​ក្នុងស្រុក​ ​និង​អន្តរជាតិ​។​ ​បើ​ទោះ​ជា​ការ​ប្រ​គុំ​តន្ត្រី​តាម​អន​ឡា​ញ​នេះ​មានការ​ខុសប្លែក​បន្តិច​ក្តី​ ​ប៉ុន្តែ​ដោយសារ​ក្រុម​ផលិតកម្ម​ដ៏​អស្ចារ្យ​របស់យើង​ ​សិល្បករ​សិល្ប​ការី​ដែល​ ​មាន​ទេពកោសល្យ​ ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដ៏​អស្ចារ្យ​ ​យើង​អាច​ធ្វើ​កម្មវិធី​នេះ​ ​បាន​សម្រេច​រួមគ្នា​” ​។​

ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​អាច​បរិច្ចាគ​ទៅកាន់​យុទ្ធនាការ​សប្បុរស​ធម៌​ស្នាម​ញ​ញឹ​ញ​នេះ​រហូតដល់​ដំណាច់ខែ​កុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​តាមរយៈ​ការ​ចុច​លេខ​ ​២​០​២​១​ [​បរិមាណ​ទឹកប្រាក់​ដែល​ចង់​បរិច្ចាគ​] #​។​ ​ឧទាហរណ៍​៖​ ​ប្រសិនបើ​អតិថិជន​ចង់​បរិច្ចាគ​ ​១​ ​ដុល្លារ​ ​អតិថិជន​គួរ​ចុច​ ​២​០​២​១​​១​# ​ហើយ​ចុច​បញ្ចូន​។​ ​ទំនិញ​សម្រាប់​លក់​អំឡុង​ពេល​ប្រ​គុំ​តន្ត្រី​ ​ដូចជា​អាវយឺត​ ​និង​កាបូប​ស្ពាយ​ ​ក៏​នឹង​មាន​លក់​នៅ​តាម​ ​Smart​ ​Shop​ ​ចំនួន​ ​៦​ ​កន្លែងនៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ទីតាំងនៅ​ ​Smart​ ​Shop​ ​ផ្លូវ​មុន្នី​វង្ស​ ​Smart​ ​Shop​ ​មហាវិថី​ព្រះ​នេរុហ៍ ​Smart​ ​Shop​ ​កោះ​ពេជ្រ​ ​Smart​ ​Shop​ ​អ៊ី​អន​ម៉ល ​និង​អ៊ី​អន​ម៉ល​សែន​សុខ​ ​និង​ ​Smart​ ​Shop​ ​ធី​ខេ (​ទួល​គោក​) ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner