​សេដ្ឋកិច្ច​ថៃ​ធ្លាក់ចុះ​ខ្លាំង​បំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយសារតែ​វិបត្តិ​កូ​វី​ដ​១​៩​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិ​ស័​យ​ទេសចរណ៍

​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​បាន​កាត់បន្ថយ​ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុងឆ្នាំនេះ​ ​ដែល​បាន​ធ្លាក់ចុះ​ពី​២​.​៥​ទៅ​៣​.​៥​ភាគរយ​ ​បន្ទាប់ពី​សេដ្ឋកិច្ច​ប្រទេស​ដែល​រង​ការវាយប្រហារ​ពី​ជំងឺរាតត្បាត​នេះ​ ​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​មិនធ្លាប់​មាន​ ​ក្នុងរយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​កាលពី​ឆ្នាំ​២​០​២​០​ ​ដោយ​មន្ត្រី​បាន​លើកឡើង​ពី​កត្តា​ឧស្សាហកម្ម​ទេសចរណ៍​ដួល​រលំ​ ​និង​ភាព​ចលាចល​នយោបាយ​ដែល​កំពុង​កើតមាន​ ​។​
​ការ​ធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ខាងលើ​នេះ​ ​មាន​ចំនួន​ពី​ ​២​.​៥​ ​ទៅ​ ​៣​.​៥​ ​ភាគរយ​ ​ខណៈ​ដែល​ការ​ប៉ាន់ស្មាន​ពីមុន​ ​មាន​ចំនួន​ពី​ ​៣​.​៥​ ​ទៅ​ ​៤​.​៥​ ​ភាគរយ​ ​បើ​ទោះបីជា​មានការ​រីក​ចម្រើន​បន្តិចបន្តួច​ក្នុងរយៈពេល​០​៣​ខែ​ចុងក្រោយ​នេះ​ក៏ដោយ​ ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ធ្លាក់ចុះ​ ​៦​.​១​ ​ភាគរយ​កាលពីឆ្នាំមុន​ ​គឺជា​ការ​ធ្លា​ក​ចុះ​ដ៏​អាក្រក់​បំផុត​ចាប់តាំង​ពី​ការ​ធ្លាក់ចុះ​ ​៧​.​៦​ ​ភាគរយ​ ​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​តំបន់​អា​ស៊ីក្នុង​ឆ្នាំ​១​៩​៩​៧​ ​មក​ ​ហើយ​ក្រុម​ម​ន្រ្តី​ថៃ​បាន​និយាយ​ថា​ ​ពួកគេ​រំពឹង​ថា​ ​សេដ្ឋកិច្ច​ថៃ​នឹង​កើន​ឡើង​ក្នុង​ល្បឿន​យឺត​ជាង​ការ​ព្យាករណ៍​ដំបូង​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner