ថៃអនុម័តបញ្ចេញកញ្ចប់ប្រាក់កម្ចីការប្រាក់ទាបជូនអ្នកធ្វើការវិស័យទេសចរណ៍

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេស
ថៃទើបតែបានប្រកាសអនុម័តកញ្ចប់ថវិកាប្រមាណជា 50 ពាន់លានបាតជាមួយនឹងការប្រាក់ទាបបំផុតដើម្បីគាំទ្រដល់ក្រុមអ្នកធ្វើការងារមិនផ្លូវការ ឬអាជីវកម្មខ្នាតតូច SMEs ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

គិតចាប់តាំងតែពីមានការវាយប្រហារដោយកូវីដសាជាថ្មីនាពេលកន្លងមក ជាលទ្ធផលនៅតំបន់ប្រឈមមួយចំនួននៅតែបន្តស្ថិតនៅក្នុងក្រោមការត្រួតពិនិត្យយ៉ាងតានតឹងដដែលដែលវាកំពុងធ្វើឲ្យជីវិតពលរដ្ឋ អាជីវករ ជាពិសេសអ្នកដែលពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍កំពុងជួបបញ្ហាខ្លាំងជាងគេ។

លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Arkhom Termpittayapaisith បានថ្លែងថា គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តក្នុងការបញ្ចេញកញ្ចប់ថវិកាបន្ថែមធ្វើយ៉ាងដើម្បីអាចជួយសម្រាលបន្ទុកបំណុលដល់ក្រុមមនុស្ស និងអាជីវកម្មទាំងនោះ។

ក្នុងកញ្ចប់ថវិកាដែលត្រូវបានអនុម័តនោះត្រូវបានគេដឹងដែរថាមានចំណែក 20 ពាន់លានបាតពីធនាគារជាតិ GSB (Government Saving Bank) និង 20 ពាន់លានបាតទៀតបានពីធនាគារកសិកម្ម (Bank for Agriculture and Agricultureal Cooperatives)ជាមួយនឹងការប្រាក់ត្រឹមតែ 0.1 ភាគរយប៉ុណ្ណោះក្នុងមួយខែ។

កម្មវិធីជំនួយនេះផងដែរក៏នឹងអនុញ្ញាតឲ្យអ្នកខ្ចីអាចសងប្រាក់មកវិញរយៈពេល 12 ខែជាមួយនឹងការប្រាក់នេះដែលកាលពីគ្រាមុនមានត្រឹមតែ 6 ខែមុនប៉ុណ្ណោះ ដោយត្រូវសងវិញតាមការប្រាក់ធម្មតារបស់គោលការណ៍នៃធនាគារនីមួយៗ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner