​ថៃ​កំពុង​ពិចារណា​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​លើ​អ្នកដំណើរ​មកពី​តំបន់​អាហ្វ្រិក​ ​ខណៈ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​៧​២​ករណី​ទៀត​នៅ​ថ្ងៃអង្គារ​នេះ

​ថៃ​៖​ ​មជ្ឈមណ្ឌល​ ​នៃ​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ថៃ​បាន​និង​កំពុង​ពិចារណា​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​ ​ទៅលើ​អ្នកដំណើរ​ដែល​មកពី​តំបន់​ទ្វីប​អាហ្វ្រិក​រហូតដល់​២​១​ថ្ងៃ​ ​ដើម្បី​ទប់​ស្កាត់​ឆ្លង​រាលដាល​ជំងឺ​ ​Co​v​i​d​-19 ​។​

ការ​បន្ថែមចំនួន​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ខាងលើ​នេះ​ ​ជា​ផែនការ​ឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​អ្នកដំណើរ​ជនជាតិ​ថៃ​ម្នាក់​ ​អាយុ​៤​១​ឆ្នាំ​មាន​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង​នៅ​លើទឹក​ដី​ថៃ​ជាលើកដំបូង​ ​។​ ​បុរស​ជនជាតិ​ថៃ​រូប​នោះ​ ​ជា​អ្នកជំនួញ​ធ្វើដំណើរ​មកពី​ប្រទេស​តង់​ហ្សា​នី​បាន​មកដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៧​២​ករណី​បន្ថែម​ទៀត​ផង​ដែរ​នៅ​ថ្ងៃអង្គារ​នេះ​ ​ធ្វើ​អោយ​តួលេខ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​២​ម៉ឺន​៤​ពាន់​៧​៨​៦​ករណី​ ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ផ្ទុះឡើង​ដំបូង​នៅ​ថៃ​កាលពី​ខែ​មករា​ ​ឆ្នាំមុន​ ​ចំ​នែក​ឯ​អ្នក​ស្លាប់​វិញ​មិន​មាន​នោះ​ទេ​ ​ពោល​គឺ​នៅតែ​មាន​ចំនួន​៨​២​នាក់​ដដែល​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner