​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អំពាវនាវ​អោយ​សមាជិក​បក្ស​សាធារណរដ្ឋ​បោះបង់​ចោល​មេដឹកនាំ​ព្រឹទ្ធសភា​ ​លោក​ ​ម៉ាក​ខុន​នែ​ល​ ​បន្ទាប់ពី​ទើប​រួចខ្លួន​ពី​ការចោទប្រកាន់

​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ថ្លែង​វាយប្រហារ​លើ​មេដឹកនាំ​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក​ ​មី​ត​ ​ម៉ាក​ខុន​នែ​ល​ ​មួយថ្ងៃ​បន្ទាប់ពី​សមាជិកព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ចំនួន​០​៧​រូប​បាន​ចូលរួម​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ទាំងអស់​៥​០​រូប​ ​ដើម្បី​បោះឆ្នោត​លើ​ការចោទប្រកាន់​លើ​រូបលោក​ ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ក្រុម​កុបករ​គាំទ្រ​លោក​ចូល​អុក​ឡុង​ដ៏​សាហាវ​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​នេះ​ ​។​

លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​គណបក្ស​សាធារណរដ្ឋ​មិន​អាច​ត្រូវ​បាន​គោរព​ ​ឬ​រឹង​មាំ​ជាមួយ​មេ​ដឹកនាំនយោបាយ​ដូចជា​ព្រឹទ្ធសមាជិក​ ​មី​ត​ ​ម៉ាក​ខុន​នែ​ល​ ​បាន​ឡើយ​ ​។​ ​លោក​បន្ថែម​ថា​ ​លោក​ ​មី​ត​ ​គឺជា​អ្នកនយោបាយ​ស្រងេះស្រងោច​ ​ក្រ​ញែ​ក្រញូវ​ ​និង​មិន​ចេះ​ញញឹម​ ​ហើយ​ប្រសិន​ ​បើ​ព្រឹទ្ធសមាជិក​គណបក្ស​សាធារណរដ្ឋ​បន្ត​នៅ​ជាមួយ​គាត់​ ​ពួកគេ​នឹង​មិន​ឈ្នះ​ម្តងទៀត​ឡើយ​ ​។​

ការ​ថ្លែង​វាយប្រហារ​បែប​នេះ​របស់​លោក​ ​ត្រាំ​ ​បាន​កើតមានឡើង​ក្រោយ​លោក​ ​ម៉ាក​ខុន​នែ​ល​ ​បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា​ ​ទោះបីជា​លោក​បាន​បោះឆ្នោត​ដើម្បី​សម្រេច​ឱ្យ​លោក​ ​ត្រាំ​ ​រួចខ្លួន​ពី​បទចោទប្រកាន់​ក៏ដោយ​ ​ក៏​អតីត​ប្រធានាធិបតី​រូប​នេះ​ ​នៅតែ​មាន​ទំនួល​ខុសត្រូវ​ខាង​សីលធម៌​ ​ចំពោះ​ការ​អុកឡុក​ចូល​វិមាន​សភា​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner