អំណោយឯកឧត្តម ស សុខា, ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ត្រូវបានចែកជូនពលរដ្ឋ ១៥គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង រួមទាំងគ្រួសារ ស.ស.យ.ក ក្រុងបាត់ដំបង បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ព្រមទាំង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ចែកជូន និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ក្នុងស្ថានីយ៍រថភ្លើង) ដោយឆេះផ្ទះទាំងស្រុង ៨ខ្នង និងឆេះអស់៥០% ចំនួន ៥ខ្នង សរុបស្មើនឹង ១៥គ្រួសារ ។
អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង១៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករចំនួន២០ គ.ក, ទឹកសុទ្ធ ២យួរ, អំបិល ១ថង់, ស្ករស ១ថង់, ទឹកត្រី ១យួរ, ត្រីខ ១ឡូ, ម៉ី ១កេស និងថវិកាចំនួន ១០ម៉ឺនរៀល ក្នុងនោះបានផ្តល់អារហារថ្ងៃត្រង់មួយពេល ជូនបងប្អូនពិសារផងដែរ ។ សូមបញ្ជាក់ថា ពិធីចែកអំណោយនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកអភិបាលក្រុងបាត់ដំបង ក្រុមប្រឹក្សាសង្កាត់ទួលតាឯក លោកប្រធានភូមិ នៅទីតាំងកន្លែងឆេះផ្ទាល់ ៕ ដោយ វណ្ណលុក









