វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤) ឆ្នាំ២០២១

ដីឥដ្ឋ៖​ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំឆ្លងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤) ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយមានការអញ្ជើញចូលរួមពីលោកនាយករងនិងនាយការិយាល័យជំនាញ នៃវិទ្យាស្ថានមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង ប្រធានអង្គប្រជុំមានមតិស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ បន្ទាប់មកបានឱ្យក្រុមការងារជំនាញរាយការណ៍អំពីផែនការថវិកា លម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤)របស់ខ្លួន ដើម្បីត្រួតពិនិត្យ។

ជាបន្តទៀត លោកប្រធានអង្គប្រជុំ បានឱ្យសមាជិក សមាជិកា ពិនិត្យកែសម្រួលខ្លឹមសារនិងទូរលេខមួយចំនួន ក្នុងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិលរបស់វិទ្យាស្ថាន។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើខ្លឹមសារនិងទូរលេខដែលបានកែសម្រួលរួចនិងណែនាំដូចខាងក្រោម៖
-ស្នើឱ្យក្រុមការងារត្រួតពិនិត្យកែសម្រួលទូរលេខឱ្យបានត្រឹមត្រូវ មុននឹងដាក់ជូនមន្ទីរចាត់ការ
-ជំរុញការពង្រឹងវិន័យការងារ ថែរក្សាសុខភាពឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner