អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១០លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៤ម៉ឺននាក់ និងជាសះស្បើយ៨៥លាន៣២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១០លាន៤៣ម៉ឺន៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៤ម៉ឺន៩២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៥លាន៣២ម៉ឺន៣ពាន់៤៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៤៥ម៉ឺន៣ពាន់៥២៦នាក់ ស្លាប់ចំនួន៥០ម៉ឺន២ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន១៨លាន៥៩ម៉ឺន៦ពាន់៤៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៤ម៉ឺន៩ពាន់៥៤៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៣៨នាក់ និងជាសះស្បើយ១០លាន៦៥ម៉ឺន៤ពាន់៧០៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៩៧ម៉ឺន៩ពាន់២៧៦នាក់ ស្លាប់២៤ម៉ឺន២ពាន់១៧៨នាក់ និងជាសះស្បើយ៨លាន៩៥ម៉ឺន៤៥០នាក់ ៕ ប្រភព៖ worldometers

