​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ក្នុង​ជំហាន​ដំបូង​នៅ​ស​ប្តាហ៍​ក្រោយនេះ

​ថៃ​៖​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​នឹង​មកដល់​ថៃ​ ​នៅ​ស​ប្តាហ៍​ក្រោយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​លោក​ ​អា​ណូ​ធី​ន​ ឆើ​ន​វី​រ៉ា​គុល​ ​។

​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​រូប​នេះ​ ​បាន​ប្រាប់​សមាជិកសភា​ថា​ ​ការបញ្ជូន​វ៉ាក់សាំង​ចិន​ក្នុង​ជំហាន​ទី​១​ ​គ្រោង​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​បន្ទាប់មក​លើក​ទី​២​ ​នឹង​មកដល់​នៅ​ខែក្រោយ​ ​និង​លើក​ទីប​៣​នៅ​ខែ​មេសា​ខាងមុខ​ ​។​

លោក​បន្ថែម​ទៀត​ថា​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ S​i​am​ B​i​o​science​ ​នៅ​ស្រុក​ផ្ទាល់​ ​នឹង​អាច​បាន​ប្រើប្រាស់​ចាប់ពី​ចុងខែ​ឧសភា​ ​ឬ​ដើមខែ​មិថុនា​ខាងមុខ​ ​ខណៈ​ដែល​វ៉ាក់សាំង​ទាំងនេះ​ ​ក៏​នឹង​ត្រូវ​ចែកចាយ​ដល់​ប្រទេស​ដទៃទៀត​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner