​សហរដ្ឋអាមេរិក​ចោទប្រកាន់​ជនជាតិ​កូរ៉េ​ខាងជើង​០​៣​រូប​ពីបទ​វាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​លួច​លុយ​ពី​ធនាគារ​ជុំវិញ​ពិភពលោក​១​.​៣​ពាន់​លាន​ដុល្លារ

អាមេរិក​៖​ ​ក្រសួងយុត្តិធម៌​អាមេរិក​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ចោទប្រកាន់​លើ​មន្ត្រី​ចារកម្ម​យោធា​កូរ៉េ​ខាងជើង​០​៣​រូប​ ​ពី​បទ​ដឹកនាំ​យុទ្ធនា​ការវាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​ ​លួច​លុយ​អេ​ឡិច​ត្រូនិ​ក​គ្រីប​តូ ​និង​លុយ​ពី​ធនាគារ​ជាច្រើន​ ​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ​១​.​៣​ពាន់​លាន​ដុល្លារ​ ​។​

ក្រសួងយុត្តិធម៌​អាមេរិក​បាន​បញ្ជាក់​ថា​ ​មន្ត្រី​ចារកម្ម​យោធា​កូរ៉េ​ខាងជើង​ជា​បុរស​ទាំង​០​៣​រូប​ខាងលើ​ ​ត្រូវ​បាន​គេ​បញ្ជាក់​អត្តសញ្ញាណ​មានឈ្មោះ​ ​លោក​ ​ចុន​ ​ឆាង​យ៉ុ​ក​ ​លោក​ ​គីម​ ​អ៊ី​ល​ ​និង​លោក​ ​ផាក​ ​ជី​ន​យ៉ុ​ក​ ​។​

មន្ត្រី​ទាំងនេះ​ ​បម្រើ​ការ​អោយ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ទូទៅ​កូរ៉េ​ខាងជើង​ ​ដែល​ជា​ក្រុម​ការងារ​ព័ត៌មាន​វិទ្យា​ ​ត្រូវ​បាន​អ្នកជំនាញ​សន្តិសុខ​ស្គាល់​ថា​ ​ជា​ក្រុម​វាយប្រហារ​ឡាហ្សារឹ​ស​ ​ឬ​ ​APT​ 38 ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner