កីឡាករដែលលេចធ្លោជាងគេ ក្នុងការប្រកួតហុកគីជើងឯក ឆ្នាំ២០២០ នឹងមានឱកាសជាប់ជាជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅវៀតណាម

ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯក ឆ្នាំ២០២០ គ្រោងរៀបចំការប្រកួតផ្លូវការ នៅកីឡ ដ្ឋាន មរតកតេជោ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ។


លោក កាង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើង ឯក ដែលបានលើកពេលជាបន្តបន្ទាប់ ដោយសារជំងឺកូវីដ-១៩នោះ សហព័ន្ធបានសម្រេចរៀបចំប្រកួតនៅចុងខែកុម្ភៈខាងមុខនេះ ដោយមានក្លិបចូលរួមប្រកួត ប្រជែងចំនួន៥ ។

អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា ការប្រកួតនេះ សហព័ន្ធរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករបានប្រកួតប្រជែងបញ្ចេញសមត្ថភាព បន្ទាប់ពីការហ្វឹកហាត់កន្លងមក ។ លោក អះអាងទៀតថា កីឡាករដែលបង្ហាញសមត្ថភាពលេចធ្លោ នឹងមានឱកាសជាប់ជាកីឡាករជម្រើសជាតិ ត្រៀមហ្វឹកហាត់ សម្រាប់ស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯក ឆ្នាំ២០២០នេះ មានក្រុមចូលរួមចំនួន៥ មកពី៣រាជធានី-ខេត្តក្រុងចូលរួម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner